បុរសជនជាតិចិនពីរនាក់ ជិះម៉ូតូបញ្ច្រាសទិសបុកម៉ូតូ១គ្រឿងចំពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់ មិនគោរពច្បាប់ចរាចរណ៍ជិះម៉ូតូបញ្ច្រាសទិសបុកម៉ូតូ១គ្រឿងទៀតចំពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1AF-8669 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ១គ្រឿងទៀតម៉ាក PCX ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ CD-9186 ជិះគ្នាពីរនាក់ មិនគោរពច្បាប់ចរាចរណ៍ធ្វើដំណើរបញ្ច្រាសទិសគ្នា ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ចំពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់នាក់ ត្រូវបានរថយន្តសាម៉ុយដឹងយកទៅមន្ទីពេទ្យភ្លាមៗតែម្តង។ ចំណែកឯម៉ូតូទាំង២គ្រឿងវិញរងការខូចខាត់យ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner