​អង្គការសហប្រជាជាតិ​មាន​កង្វល់​ពី​ចរន្ត​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា

​បរទេស​៖​ ​អង្គការសហប្រជាជាតិ​មាន​កង្វល់​ពី​ចរន្ត​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដូចគ្នា​ទៅ​នឹង​ក្រុម​ប្រទេស​លោក​ខាងលិច​ដែរ​ ​ដោយសារតែ​កងទ័ព​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ថា​ ​នឹង​ដំណើរការ​ ​ប្រសិនបើ​អង្គភាព​ដែល​ពាក់ព័ន្ធ​មិន​ត្រួតពិនិត្យ​លើ​ចំណុច​ដែល​មាន​ការសង្ស័យ​ថា​ ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​​មានការ​លួច​បន្លំ​ ​។​

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​រាយការណ៍​ពី​ទីក្រុង​ ណៃ​ពី​ដោ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​នេះ​ថា​ ​អង្គការសហប្រជាជាតិ​បាន​ចេញផ្សាយ​នូវ​សេចក្តីថ្លែង​ការណ៍​របស់​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ ​អគ្គលេខាធិការ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នេះ​ ​ដោយ​លោក​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​នៅ​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​គោរព​ល​លទ្ធផល​នៃ​ការបោះឆ្នោតសកល​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​។​

​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ស្ថានទូត​អង់គ្លេស​ ​កាណាដា​ ​អូ​ស្រ្តា​លី​ ​និង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួមគ្នា​ ​សុំ​អោយ​កងទ័ព​មី​យ៉ា​ន់​ម៉ា​គោរព​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner