ការបញ្ជូនវត្ថុបុរាណខ្មែរដែលបាត់បង់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ
អត្ថបទដោយ៖
AMS OneMinute
ក្រុមគ្រួសាររបស់លោក Latchford បានព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យក្រោយអង្គរទាំងអស់ ដែលលោកបានកាន់កាប់រក្សាទុក ប្រគល់ជូនកម្ពុជាវិញ។
រដ្ឋមន្ត្រីវប្បធម៌ ភឿង សកុណា បានបញ្ជាក់ថា៖ “សុខសន្តិភាព និងស្ថិរភាពនយោបាយនាពេលបច្ចុប្បន្ន តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានចំបងក្នុងការវិលត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីមាតុភូមិ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ដែលបាត់បង់។”
សុខ ពុទ្ធិវុធ ៖ ការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏វិសេសវិសាលនេះ គឺស្របតាមបំណងប្រាថ្នារបស់ឪពុកខ្ញុំសម្តេច សុខ អាន ក្នុងបុព្វហេតុថែរក្សាវប្បធម៌ខ្មែរ និងលើកស្ទួយមោទកភាពចំពោះប្រវត្តិសាស្ត្រជាតិ។
ប្រភព៖ ក្រសួងវប្បធម៌