វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

ភ្នំពេញ៖ បន្ទាប់ពីដំណើរការចរចារអស់ជាង៥ឆ្នាំមក ក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord) ព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ស្នាដៃពិចិត្រ មានអាយុកាលតាំងពីសតវត្សទី២ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក ពីអតីតរាជធាវីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញសារមីរជាតិភ្នំពេញ ពេលខាងមុខ។ ក្នុងដំណាក់កាល ដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប មានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ ខាងកទុកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន តាមរយៈពេលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការវិល ត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីតុភូមិ កន្លងមក។

ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការទាមទារយកមកវិញនូវសប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner