​ទីបំផុត​វៀតណាម​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ចំ​ពេល​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​៣​៤​ករណី​ទៀត

​វៀតណាម​៖​ ​ទីបំផុត​វៀតណាម​បាន​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​ស្រប​ពេល​ដែល​ប្រទេស​អាស៊ី​មួយ​នេះ​ ​ក៏បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៣​៤​ករណី​បន្ថែម​ទៀត​ផង​ដែរ​ ​។​

ក្រសួងសុខាភិបាល​វៀតណាម​បាន​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​P​L​C ​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​ ​ខណៈ​កន្លងមក​នេះ​ ​រដ្ឋាភិបាល​វៀតណាម​និយាយ​ថា​ ​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការពិភាក្សា​ទិញ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ចំនួន​៣​០​លាន​ដូ​ស​ ​។​

​បើ​តាម​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​ ​លោក​ ង្វៀ​ន​ ​សួន​ហ្វុ​ក​ ​វៀតណាម​ត្រូវតែ​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ត្រីមាស​ទី​ ​១​ ​ឆ្នាំ​២​០​២​១​ ​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​នេះ​ ​នៅ​ទូទាំង​ប្រទេស​វៀតណាម​មាន​ចំនួន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​សរុប​១​ពាន់​៦​៥​៧​ករណី​ ​ក្នុង​នោះ​ស្លាប់​៣​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​ ​១​ពាន់​៤​៤​៨​នាក់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner