រថយន្ត toyota prius ឡេីងខឿនផ្លូវទៅបុកបង្គោលភ្លើងនិងស៊ុមថ្មបាំងដើមឈើបាក់បែកខ្ទេចខ្ទីឯរថយន្តខ្ទេចមួយកំណាត់មុខ

 ភ្នំពេញ  ៖  យុវជនប្រុសស្រី២ នាក់បើករថយន្តtoyota prius មួយគ្រឿងក្នុងល្បឿនលឿន  ហេីយរេចង្កូតឡើងលើចិញ្ចើមផ្លូវបុកបង្គោភ្លើងថ្មនិងស៊ុមថ្មបាំងដើមឈើបណ្តាលឲ្យបាក់បែកខ្ទេចខ្ទី ឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច សំណាងល្អដែរអ្នកបើកបរនិងអ្នករួមដំណើររបួសស្រាល។

 ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ១០ នាទីយប់ថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១ នៅចំណុចមុខផ្សារឯករាជ្យ៣ តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្តtoyota priusមួយគ្រឿងពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2BG-8872ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្មរងការខូចខាតតិចតួច  រួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើបណ្ដាលឲ្យបាក់បែកខ្ទេចខ្ទី ឯរថយន្តបង្កខ្ទេចមួយកំណាត់មុខទៅលែងរួច សំណាងល្អអ្នកបើកបរនិងអ្នករស់នៅណារងរបួសស្រាល។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner