​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ពង្រីក​សន្ធិសញ្ញា​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​New​ ​START​ ​ជាមួយ​សហរដ្ឋអាមេរិកេយៈពេល០៥ឆ្នាំទៀត

រុស្ស៊ី​៖​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ពង្រីក​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយ​ក្លេអ៊ែ​រ​រវាង​សហរដ្ឋអាមេរិក​ ​និង​រុស្ស៊ី​រហូតដល់​ថ្ងៃ​ទី​០​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៦​ ​ពោល​គឺ​មួយ​ស​ប្តាហ៍ ​មុន​ពេល​ផុត​សុពលភាព​ ​។​

សភា​ទាំងពីរ​របស់​ប្រទេស​រុស្ស៊ី​បាន​បោះឆ្នោត​ជាឯក​ច្ឆ័ន្ទ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ដើម្បី​បន្ត​សន្ធិសញ្ញា​ ​New​ ​START​ ​រយៈពេល​០​៥​ឆ្នាំ​ទៀត​ ​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​លើកដំបូង​តាម​ទូរស័ព្ទ​រវាង​លោក​ ​ពូ​ទី​ន​ ​និង​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ស្តីពី​សន្ធិសញ្ញា​នេះ​ ​ដោយ​វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​ ​មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​បំពេញ​និតី​វិធី​បន្ថែម​ដែល​ចាំបាច់​ ​ក្នុងរយៈពេល​ពីរបី​ថ្ងៃខាងមុខ​ទៀត​នេះ​ ​។​ ​សន្ធិសញ្ញា​ ​New​ ​START​ ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​ ​២​០​១​០​ ​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​និង​អតីត​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក​ ​ឌី​មី​ត​ទ្រី​ ម៉េ​ដ​វ៉េ​ឌេ​វ​ ​បាន​កំណត់​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែ​រ​យុទ្ធសាស្ត្រ​ដែល​ប្រទេស​ទាំងពីរ​អាច​ដាក់​ពង្រាយ​ដល់​១​.​៥​៥​០​គ្រាប់​ ​។​

បន្ថែមលើនេះ វាក៏រឹតត្បិត​ចំនួន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​, ​មី​ស៊ី​ល​ផ្លោង​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ ​និង​យន្តហោះទម្លាក់គ្រាប់បែក​បំពាក់​ដោយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​និង​រួមបញ្ចូល​ទាំង​ការ​ត្រួតពិនិត្យ​ ​ដើម្បី​ផ្ទៀងផ្ទាត់​ការ​អនុលោម​តាម​កិច្ចព្រមព្រៀង​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner