លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព និងសុខុដុមនីយកម្មផ្នែកសាសនា បានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ទៅតាមជំនឿរៀងៗខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ-រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ និងថ្វាយបង្គំព្រះបារមសារីរិកធាតុ និងពិធីរាប់បាត្រព្រះសង្ឃ ចំនួន ១១៨អង្គ និង យាយជី តាជី ៣០០នាក់ ពុទ្ធមណ្ឌលវិប្បសនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុង ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។
ឆ្លៀតនៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម លោកជំទាវឧកញ៉ា ឯកឧត្តមឧកញ៉ា លោកជំទាវជាភរិយាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានចូលរួមក្នុងពិធីនេះប្រព្រឹត្តទៅបានដោយរលូន ។
ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ទៅតាមជំនឿរៀងៗខ្លួន តាមបែប្រពៃណីខ្មែរ ។ តាមរយៈ ការចូលរួមរបស់ លោកជំទាវ ឯកឧត្តម ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងថ្ងៃនេះ បានបង្ហាញឲ្យឃើញអំពីទឹកចិត្ត សទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner