រដ្ឋាភិបាលកម្ពុជាពិចារណាទិញវ៉ាក់សាំងពីប្រទេសអង់គ្លេស

មុខរាជរដ្ឋាភិបាលកម្ពុជា បានពិចារណាទិញវ៉ាក់សាំងពីប្រទេសអង់គ្លេសបន្ថែមពីលើជំនួយរបស់រដ្ឋាភិបាលចិនដែលនឹងត្រូវនាំមកដល់កម្ពុជា60ម៉ឹនដូសដំបូងនៅក្នុងខែកុម្ភៈនេះ។

កម្ពុជាកំពុងពិចារណាទិញវ៉ាក់សាំង AstraZeneca ពីប្រទេសអង់គ្លេស ដោយសារអង់គ្លេសលក់វ៉ាក់សាំងឱ្យកម្ពុជាក្នុងតម្លៃ4 ដុល្លារប៉ុណ្ណោះ ក្នុងមួយដូស ហើយវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca ធ្លាប់ត្រូវគេសង្ឃឹមខ្លាំង ដោយសារតែវាមានគុណសម្បត្តិពិសេសមួយ គឺគេ អាចរក្សាស្តុកទុកនៅក្នុងទឹកកកធម្មតា មិនចាំបាច់ដល់ទៅទូបង្កកធំៗ សីតុណ្ហភាព -80°c នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖« បើវ៉ាក់សាំងមួយដូសតម្លៃចន្លោះ4 ទៅ5 ដុល្លារ គឺព្រះរាជអំណោយព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ជាង57លានដុល្លារ គឺគ្រប់គ្រាន់។ វ៉ាក់សាំង AstraZeneca គឺយើងងាយស្រួលក្នុងការរក្សាក្នុងសីតុណ្ហភាព ដូចវ៉ាក់សាំង Cinofarm របស់ចិនដែរ ត្រឹមតែសីតុណ្ហភាព ពី 2ទៅ8 អង្សា ប៉ុណ្ណោះ»។

សម្តេចបានបញ្ជាក់ថា ៖ «ប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបាន ក្នុងនោះទទួលបានជំនួយពីចិន1លានដូស (មកដល់ខែកុម្ភៈ ចំនួន 60ម៉ឺនដូស) ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក 7លានដូស ទិញតាមកូវ៉ាក់1លានដូស និងទទួលបានតាមរយៈជំនួយពីអូស្ត្រាលី3លានដូស»។

សម្តេចតេជោបានថ្លែងថា ស្ថានភាពជំងឺកូវីដ-19 មិនទាន់ស្រាកស្រាននោះទេ។ សម្តេចក៏បានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកកំពុងធ្វើចត្តាឡីស័កមិនអាចកាត់បន្ថយចំនួនថ្ងៃបាននោះទេ។សម្តេច បានប្រកាសថា អ្នកចូលមកកម្ពុជាត្រូវតែធ្វើតេស្តសុខភាព និងចត្តាឡីស័ក14ថ្ងៃដោយមិនអាចខានបាននោះឡើយ។ ពេលនេះមិនមែនជាពេលត្រូវស្តីបន្ទោសគ្នានោះទេ តែជាពេលដែលប្រទេសទាំងអស់ ត្រូវសហការគ្នាដោះស្រាយបញ្ហា ហើយក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំភ្លេចវិធានការ «3កុំ» និង «3ការពារ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner