រុស្សីឃុំខ្លួនមនុស្សជាង ៥.០០០នាក់ ដែលបាតុកម្មឱ្យដោះលែងមេបក្សប្រឆាំង

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី៣១ មករា ២០២១ ប៉ូលីសរុស្សីបានឃុំខ្លូនអ្នកតវ៉ាជាង ៥.០០០នាក់ទូទាំងប្រទេស ដែលទាមទារឱ្យដោះលែង មេដឹកនាំបក្សប្រឆាំងរបស់រុស្ស៊ី Navalny ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ មករា ដោយសារការចោទប្រកាន់របស់ Navalny ចំពោះប្រធានាធិបតីរុស្សី Putin ថាបានបញ្ជាឱ្យធ្វើឃាតរូបលោក ។

ប៉ូលីសបានបិទផ្លូវធ្វើដំណើរនៅជិតវិមានក្រឹមលាំង និងបិទស្ថានីយ៍រថភ្លើងក្រោមដី ព្រមទាំងដាក់ពង្រាយប៉ូលីសជាច្រើននាក់ក្នុងទីក្រុងមូស្គូ។

ពាក់ព័ន្ធនឹងបញ្ហានេះ អាមេរិក និងអង់គ្លេស បានថ្កោលទោសរុស្សី ដោយឱ្យរុស្សីដោះលែងក្រុមអ្នកតវ៉ាដោយសន្ដិវិធី។

មន្ដ្រីការទូតរុស្សីបានលើកឡើងពីការលូកដៃគាំទ្រអ្នកតវ៉ាប្រឆាំងរុស្ស៊ី ក្រោមរូបភាពប្រជាធិបតេយ្យ។

រុស្ស៊ីថានេះជាផ្នែកមួយក្នុងយុទ្ធសាស្ដ្រអាមេរិកទប់ទល់ឥទ្ធិពលរុស្សីតែប៉ុណ្ណោះ៕

ប្រភព៖ Reuters

ads banner