មនុស្សកំពុងតម្រង់ជួរដកលុយពីម៉ាស៊ីន ATM នៅទីក្រុងយ៉ាងហ្គន បន្ទាប់ពីភូមាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅព្រឹកនេះ
សាខាធនាគារភាគច្រើនបិទខណៈម៉ាស៊ីនដកលុយជាច្រើនលែងដំណើរការបន្ទាប់ពីខ្សែទូរស័ព្ទ និងសេវាអ៉ីនធឺណេតនៅទូទាំងប្រទេសត្រូវបានកាត់ផ្តាច់ភ្លាមៗមុនការប្រកាសអាសន្ន។
ហ្វូងមនុស្សបានបង្កើតជាផ្សារដាក់លក់តម្រូវការបឋមដូចជាអង្ករ ប្រេងឆា ថ្នាំពេទ្យ ហើយបានលក់អស់ភ្លាមៗ។ ខណៈពេលថ្លៃទំនិញនៅមានស្ថិរភាព អ្នកវិភាគរំពឹងថានឹងមានការកាត់ផ្តាច់ការផ្គត់ផ្គង់ ហើយតម្លៃនឹងមានការប្រែប្រួលឆាប់ៗ។
ដោយសារគ្មានអ៉ីនធើណេត ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Grab និង Foodpanda ក៏មិនអាចដំណើរការបានដែរ។
ព្រឹត្តិការណ៍ដែលកំពុងកើតនៅភូមាថ្ងៃនេះជាមេរៀនដ៏មានតម្លៃសំរាប់កម្ពុជា។ មនុស្សភាគច្រើនតែងមើលរំលងតម្លៃសន្តិភាព និងស្ថិរភាពនយោបាយ។ ទាល់តែបាត់បង់ទើបស្តាយ។ តើមាននរណាចង់ទៅបោះទុនវិនិយោគ ឬទស្សនាភូមាក្នុងគ្រាមានអាសន្ន?
ដូចនេះ បើកម្ពុជាមានសន្តិភាព និងស្ថិរភាពហើយ គួរយើងពួតដៃគ្នាថែរក្សាឱ្យបានគង់វង្សដើម្បីជាប្រយោជន៍យូរអង្វែងសំរាប់កូនៗ និងចៅៗយើង។