ចលនាយុវជនភូមាប្រឆាំងរដ្ឋប្រហារ

អត្ថបទដោយ៖
AMS OneMinute

“អ្នកទាំងអស់គ្នាដែលកំពុងអាន comment នេះសូមជួយយើងផង។ ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ាហើយយើងមានបញ្ហាសំខាន់។ យោធារបស់ប្រទេសយើងបានទម្លាក់រដ្ឋាភិបាល និងគ្រប់គ្រងគ្រប់ប្រព័ន្ធទំនាក់ទំនងទាំងអស់។ មេដឹកនាំរបស់យើងមួយចំនួនក៏ត្រូវបានចាប់ខ្លួនដែរ។ សូមជួយយើងផង!” ដោយ Nwe Hnin Khaing។

“ទ័ពភូមាធ្វើរដ្ឋប្រហារជោគជ័យហើយ។ ពួកគេនឹងកាន់អំណាច ១ឆ្នាំ។ សូមមិត្តអន្តរជាតិជួយយើងផង អ៉ីនធើណេតយើងនឹងត្រូវកាត់ផ្តាច់ឆាប់ៗ!” ដោយ Phoo Phoo។

នៅលើលោកនេះ គ្មានប្រទេសណាគាំទ្ររដ្ឋប្រហារទេ ហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើគណបក្សនយោបាយ ស្ថាប័ន និងបុគ្គលណាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ។

ក្នុងនាមពលរដ្ឋខ្មែរ យើងពិតជាមិនចង់ឃើញយុវជនខ្មែរទៅអំពាវនាវរកបរទេសឱ្យមកស្រោចស្រង់ជាតិនោះឡើយ។

យើងប្រឆាំងដាច់ខាតរដ្ឋប្រហារ!

ខ្មែរឆ្អែតនឹងសង្រ្គាមហើយ។ យើងត្រូវការពេលវេលានៅជាមួយមនុស្សដែលយើងស្រលាញ់ និងឱកាសធ្វើការងាររកប្រាក់ចំណូលដើម្បីគ្រួសារ និងកសាងជាតិមាតុភូមិក្រោមដំបូលសន្តិភាព។

ប្រភព៖ Worldwide Burmese Students

ads banner