លោកស្រី ទ្រី ដាណា សង្ឃឹមថានឹងទទួលបានយុត្តិធម៌ ច្បាប់មានវិធានការចំពោះអ្នកដែលបានប្រព្រឹត្តិមិនល្អ និងតែងជេរប្រមាថមកលើរូបលោកស្រី
ភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា បច្ចេកវិទ្យា កាន់តែទំនើប ដូច្នេះ មុខរបរមួយចំនួន ធ្វើឡើងទៅតាមប្រព័ន្ធ ទំនើបដូចគ្នា មានទាំងការដឹកជញ្ជូន និងការលក់ដូរតាម ប្រព័ន្ធអនឡាញ។ ហើយការលក់ដូរតាមប្រព័ន្ធ អនឡាញនោះទៀតសោត អ្នកលក់ដូរ មួយចំនួន តែងតែប្រើវិធីសាស្រ្ត ប្លែក ដើម្បីទទួលបានការចាប់អារម្មណ៍ រួមមានដូចជា និយាយពាក្យសំដីមិនសមរម្យ ហើយអ្នកខ្លះទៀតឈាន ទៅដល់ការ ជេរប្រមាថ អ្នកដទៃទៀតផង។
ក្នុងនោះដែរក៏មានអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមរាប់សិបម៉ឺន បានសម្តែងមតិគាំទ្រទៅលើគំនិតលុបបំបាត់វប្បធមជេរប្រមាថតាមប្រព័ន្ធអនឡាញដែលមានរកស៊ីជាច្រើនធ្វើការគេងចំណេញដើម្បីចង់មានមនុស្សម្នាជាច្រើនចូលទស្សនានិងលក់ផលិតផលដាច់។
មិត្តអ្នកអាន ពិតជាបានស្គាល់ហើយ ស្រ្តីអ្នកលក់អនឡាញ មួយរូបដែលមានទឹកចិត្តសប្បុរសធម៌ គឺអ្នកស្រី ទ្រី ដាណា ត្រូវបានអ្នកគាំទ្រយ៉ាងច្រើនលើសលុប បានសម្តែងមតិគំាទ្រលើគំនិត និងបានស្នើ ដូចគ្នាផងដែរ ទៅកាន់ប្រព័ន្ធច្បាប់ ប្រព័ន្ធ តុលាការ ជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលត្រូវបានមនុស្សរកស៊ីមិនល្អ យកកេរ្តិ៍ឈ្មោះរបស់អ្នកដ៏ទៃមកជាន់ឈ្លី ដើម្បី ចង់ចំណេញផលប្រយោជន៍លក់ផលិតផលរបស់ខ្លួនឱ្យដាច់និង បំភ្លៃការពិត បោកប្រាស់មហាជន ឱ្យមានការយល់ច្រឡំ។
ការបំផុសគំនិតឱ្យមហាជននិងតុលាការលុបបំបាត់វប្បធម៌ជេរប្រមហថតាមប្រព័ន្ធអនឡាញ ដើម្បីកុំអោយមានមនុស្សមានលោភលន់ចង់លក់ផលិតផលឱ្យដាច់ ខ្វះសីលធម៌ គុណធម៌នោះ ត្រូវបានអ្នកស្រី ទ្រី ដាណា បានធ្វើការឡាញនិយាយបកស្រាយចំពោះមតិមួយចំនួន មានការយល់ច្រឡំលើអ្នកស្រី និងចោទប្រកាន់អ្នកស្រីថា ជាមនុស្សជួបប្តឹង។ ប៉ុន្តែធាតុពិតនៃដើមរឿងនេះ អ្នកស្រី ទ្រី ដាណា ត្រូវបានរងភាព អយុត្តិធម៌អស់រយៈពេលជាងមួយមកឆ្នាំហើយចំពោះករណី យកអ្នកស្រីជាប្រធានបទ និយាយដៀមដាម ជេរប្រមាថ និង បំផ្លាញកត្តិយសលើមុខរបបរកស៊ីស្របច្បាប់របស់អ្នកស្រី។
អ្នកស្រី ទ្រី ដាណា បានបកស្រាយឱ្យដឹងថា អ្នកស្រីបានជួបរឿងអយុត្តិនេះអស់ពេលមកជាយូរហើយ ហើយអ្នកស្រីដែលរងការប្រមាថនោះក៏មិនអាចធ្វើបានដោយតបទៅជេរបញ្ចោរគ្នាទៅវិញ ។ អ្នកស្រីមានសុំផ្នែកច្បាប់និងសមត្ថកិច្ចជួយរកយុត្តិធម៌ ព្រោះអ្នកស្រីមិនធ្វើខុសធ្វើអ្វី ហើយការរកស៊ីក៏មិនប៉ះពាល់នរណាដែរ។ ហេតុដែលជាយករឿងអ្នកស្រីមកជាប្រធានបទ និងនិយាយបង្ខូចកេរ្តិ៍ឈ្មោះរបស់មុខរបបហាងមាសពេជ្រ ដាណា របស់អ្នកស្រីថាលក់របស់ក្លែងក្លាយ ចំពោះទង្វើរបែបនេះ អ្នកស្រីរងភាពអយុត្តិធម៌អស់ពេល១ឆ្នាំជាងហើយ អ្នកស្រីមិនទទួលបានយកបានឡើយ។ អ្នកស្រី សូមជ្រើសយកការប្តឹងរកផ្នែកច្បាប់ជួយរកយុត្តិធម៌ និង ចង់លុបបំបាត់វប្បធម៌ជេរប្រមាថតាមប្រព័ន្ធអនឡាញ ដែលជះឥទ្ធិពលដល់សង្គម និង ក្មេងៗជំនាន់ក្រោយ។
អ្នកស្រី ទ្រី ដាណា ដែលឡាញកាលយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ប្រើរយៈពេលមួយម៉ោង ក្នុងការបកស្រាយ ចំពោះការយល់ច្រលំមកលើអ្នកស្រី ក្រោយអ្នកស្រីបានដាក់ពាក្យបណ្តឹងប្តឹងទៅលើឧកញ៉ា អ៊ាន សៀវម៉ី អ្នករកស៊ីអនឡាញដ៏ល្បីនិងជាបុគ្គលកធ្លាប់ពូកែហោសព្ទជេរប្រមាថ មនុស្សជាច្រើន មិនសំចៃមាត់ឡើយ។
សូមបញ្ជាក់ថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវតុលាការកោះហៅជាលើកទី២ ក្រោមពាក្យបណ្តឹងក្នុងករណី “បង្ខូចកេរ្តិ៍ឈ្មោះហាងមាសពេជ្រ ដាណា” ព្រោះកន្លងមកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានធ្វើនិយាយដៀមដាម និង ចោទប្រកាន់ថា “ហាងគេលក់ពេជ្រក្លែងក្លាយ”។
ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានព្រមចូលបំភ្លឺនៅតុលាការដោយសន្តិវិធី ក្រោយបានគេចវិសចំនួនពីរលើកក្រោមដីការកោះហៅរបស់តុលាការ ខណៈកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។
ការចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។ ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន។ បន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។
សូមរំលឹកថា ឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញដ៏ល្បីមានទ្រព្យសម្បត្តិហូរហែរ និង ធ្លាប់ជាមនុស្សពូកែជេរប្រមាថគេឯងតាមហ្វេសប៊ុក រហូតមានមហាជនរិះគន់យ៉ាងចាស់ដៃផង ដោយមហាជនរិះគន់ថា ជំទាវ អ៊ាន សៀវម៉ី រូបនេះមិនសមងារទៅឈ្មោះ “ឧកញ៉ា”។ ស្រាប់តែក្រោយមកទៀតក៏ផ្ទះករណីប្តឹងពីបទ “បរិហាកេរ្តិ៍” នេះទៅលើជំទាវឧកញ៉ា អ៊ាន សៀវម៉ី តែម្តងដែលត្រូវបានមហាជនថា “ជុងមិនដែលភ្លេចកុកនោះទេ”៕ ដោយ / គ្រី សម្បត្តិ


