អគ្គិភ័យឆាបឆេះសំរាម និងកម្ទេចឈេីក្រោមផ្ទះ ផ្អេីលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះ គំនរសំរាម និងគំនរឈេី នៅក្រោមផ្ទះដែលបង្កឲ្យមានផ្សែងហុយឡេីងខ្មួលខ្មាញ់ ពាសពេញផ្លូវនិងបង្ករការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅរថយន្ត ពន្លត់អគ្គិភ័យ ចុះមកអន្តរាគម៍បាញ់ពន្លត់ទាន់ពេល ។ ហេតុការណ៍អគ្គិភ័យនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះ ឈ្មោះ សុខ ហ៊ុយ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៨៧ ផ្លូវ៣៧១ ក្រុមទី១ ភូមិក្បាលទំនប់២ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងផ្ទះខាងលេីយីហោ BT គ្រឿងសង្ហារឹម មានផ្ទុក គំនរសំរាម និង កម្ទេចឈេីជាច្រេីននៅខាងក្រោមផ្ទះ ខណៈមុនពេលកេីតហេតុនោះគេបានឃេីញផ្សែងហុយខ្មួលខ្មាញ់ ចេញពី បរិវេណក្រោមផ្ទះ ដោយពុំដឹងមូលហេតុ ភ្លាមៗនោះស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះឡេីង និងផ្សែងហុយខ្មួលខ្មាញ់ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

ក្នុងប្រតិបត្តិការណ៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខាងលេី នេះ គឺមិនមានអ្នកណាម្នាក់រងរបួសនោះទេ ដោយអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌ មានជ័យ ជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង អស់ពីកម្លាំងកាយចិត្ត ក្នុងនោះដែរ សមត្ថកិច្ចក៏ដូចជាក្រុមបង្ការនិងពន្លត់អគ្គិភ័យ បានប្រេីប្រាស់ឡានទឹក អស់ ចំនួន ២ឡាន ហេីយក៏បានរលត់ជាស្ថាពរវិញនៅវេលាម៉ោង ១១និង៥០នាទីថ្ងៃដដែលនេះផងដែរ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner