បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន និងមិនគោរពភ្លេីងស្ទុប ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ ពេញទំហឹង រងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនពេក និងមិនគោរពភ្លេីងស្ទុបបានជ្រុលទៅបុករថយន្តតាកូម៉ា កំពុងបត់ឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចស្ទុបបូកគោ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមសាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា ដំបូងរថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0007 បានដឹកបន្លែឡេីងពេញគូទរថយន្ត និងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AO-1852 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជេីងមកត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនគោរពភ្លេីងស្ទុបផងនោះ ក៏ជ្រុលទៅបុករថយន្តតាកូម៉ា ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះជីវិតភ្លាមៗ ។ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងក្រុងភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ដោយ៖ ជីម ភារ៉ា