សិង្ហបុរីរៀបយុទ្ធសាស្ត 3 ដើម្បីអាចទាក់ទាញរោងចក្រធំៗលើពិភពលោក
បរទេស៖ នៅសប្តាហ៍នេះប្រទេសសិង្ហបុរីបានប្រកាសដាក់ផែនការថ្មីមួយទៀតហើយក្នុងការធ្វើយ៉ាងណាឲ្យខ្លួន
អាចទាក់ទាញយកអ្នកវិនិយោគបន្ថែមជាច្រើនទៀតជាពិសេសគឺផ្តោតសំខាន់ទៅលើរោងចក្រកំពូលៗលើសាកលលោកតែម្តង។
យោងតាមការប្រកាសរបស់លោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរីនៅថ្ងៃ
ដើមសប្ដាហ៍នេះបានថ្លែងថាតាមផែនការសិង្ហបុរីនឹងធ្វើយ៉ាងឲ្យអាចបង្កើនសកម្មភាពនៃវិស័យរោងចក្រឲ្យបានទៅដល់ 50ភាគរយនៅក្នុងរយៈពេល 10 ឆ្នាំទៀត។
លោករដ្ឋមន្ត្រីក៏បានប្រាប់អ្នកយកព័ត៌មានទៀតដែរថា បន្ទាប់ពីដំណាលគ្នានេះផែនការជាយុទ្ធសាស្ត្រនេះនឹងអាចជួយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីអាជីវកម្មក្នុងស្រុក និងផ្តល់ឱ្យកម្មករនូវការងារល្អប្រសើរជាងមុន។
ដើម្បីអាចសម្រេចតាមផែនការបង្កើនសកម្មភាពវិស័យរោងចក្រនេះបានលោក Chan បានលើកឡើងដែរថាចាំបាច់ណាស់ជាយុទ្ធសាស្ត្រយើងនឹងចាប់យកក្រុមហ៊ុនកម្រិតល្អបំផុត និងខ្នាតអន្តរជាតិធំៗមកកាន់ប្រទេសរបស់យើង។
ជាចុងក្រោយលោករដ្ឋមន្ត្រីក៏បានបង្ហើបពីយុទ្ធសាស្ត្រចំនួន 3 ផងដែរដែលសិង្ហបុរីនឹងត្រូវត្រៀមខ្លួនជាមុន៖
1.វិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ធំរបស់ប្រទេស Jurong Innovation
2.បង្កើននូវសមត្ថភាពស្រាវជ្រាវប្រកបដោយនិរន្តភាពដើម្បីអាចងាយស្រួលដល់ការកំណត់បានជំនាញថ្មីៗ និងការហ្វឹកហាត់
3.គាំទ្ររាល់ក្រុមហ៊ុនទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា 4.0 ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រទាំង៣នេះគេជឿថា ផែនការដែលបានគ្រោងទុកអាចនឹងទទួលបានលទ្ធផលល្អ៕