“រួមគ្នាសាងសង់ផ្លូវបេតុងក្នុងសហគមន៍”

អត្ថបទដោយ៖
AMS OneMinute

ទិដ្ឋភាពក្នុងភូមិព្រះដាក់ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកំលាំង និងយុវជនសសយក បានរួមកំលាំងគ្នា រៃអង្គាសជាថវិកា សុីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងពលកម្ម ដើម្បីជួយសាងសង់ផ្លូវបេតុងប្រវែងជិត៣០០ម៉ែត្រ។ ម្ចាស់ផ្ទះដែលមិនមានលទ្ធភាពជួយជាកំលាំង ឬថវិកា បានចូលរួមតាមរយៈការរៀបចំដាំស្ល និងរៀបចំបាយទឹកជូនដល់ក្រុមការងារចម្រុះសហគមន៍។

អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍របស់ខ្លួន។

ប្រភព៖ ឃឹម ហ្វីណង់

ads banner