អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០៤លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៣លាន៩៣ម៉ឺន១ពាន់៤៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២៤ម៉ឺន៧ពាន់៧១៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៥លាន៧៣ម៉ឺន២៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៩១ម៉ឺន១ពាន់៣៧៥នាក់ ស្លាប់ចំនួន៤៥ម៉ឺន៤ពាន់២១៣នាក់ និងជាសះស្បើយចំនួន១៦លាន៦២ម៉ឺន៩ពាន់៥៣០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៦ម៉ឺន៧ពាន់២០៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់៥២២នាក់ និងជាសះស្បើយ១០លាន៤៤ម៉ឺន៧ពាន់៤៥០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន២២ម៉ឺន១៦នាក់ ស្លាប់២២ម៉ឺន៥ពាន់១៤៣នាក់ និងជាសះស្បើយ៨លាន៧ម៉ឺន៧ពាន់៩៦៧នាក់ ៕ ប្រភព៖ worldometers

