​យោធា​មី​យ៉ា​ន់​ម៉ា​ដក​តំណែង​រដ្ឋ​ម​ន្រ្តី ​និង​អនុ​រដ្ឋ​ម​ន្រ្តី​ចំនួន​២​៤​រូប​ ​ដោយ​តែងតាំង​ម​ន្រ្តី​១​១​រូប​មក​ជំនួស​វិញ​ក្នុង​រដ្ឋបាល​ថ្មី (Video)

​មី​យ៉ា​ន់​ម៉ា​៖​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​លុបចោល​នូវ​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ ​ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​តាមរយៈ​ការ​ដក​រដ្ឋ​ម​ន្រ្តី ​និង​អនុ​រដ្ឋ​ម​ន្រ្តី​ចំនួន​២​៤​រូប​ ​ដោយ​តែងតាំង​ជំនួស​មកវិញ​នូវ​ម​ន្រ្តី​ចំនួន​១​១​រូប​ក្នុង​រដ្ឋបាល​ថ្មី​របស់​ខ្លួន​ ​បន្ទាប់ពី​ការ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ ​។​

ការប្រកាស​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​កញ្ចក់ទូរទស្សន៍​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​យោធា​ ​M​y​a​wad​day​ ​ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ការតែងតាំង​ថ្មី​នូវ​ថ្នាក់​ដឹកនាំ​ក្រសួងហិរញ្ញវត្ថុ​ ​សុខាភិបាល​ ​ព័ត៌មាន​ ​កិច្ចការ​បរទេស​ ​ការពារ​ជាតិ​ ​ព្រំដែន​ ​និង​មហាផ្ទៃ​ជាដើម​ ​។​

សូម​ជម្រាប​ថា​ ​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ ​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​ត្រូវ​បាន​យោធា​មី​យ៉ា​ន់​ម៉ា​ចាប់​ឃុំ​ខ្លួន​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ ​បច្ចុប្បន្ន​យោធា​មី​យ៉ា​ន់​ម៉ា​កំពុង​គ្រប់គ្រង​ស្ថានការណ៍​ ​ហើយ​កងទ័ព​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី​ណៃ​ពិដោរ​ ​និង​ទីក្រុង​យ៉ាង​ហ្គ​ន​ ​។​ ​ចំណែក​ឯ​បណ្ដាញ​ទូរស័ព្ទ​ ​អ៊ី​ន​ធើ​ណិ​ត​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​នានា​នៅ​ក្នុង​រដ្ឋធានី​ ​ក៏ដូចជា​នៅ​តាម​ទីក្រុង​ធំ​ៗ​ក៏​ត្រូវ​បាន​កាត់ផ្ដាច់​ផង​ដែរ​ ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​អះអាង​ថា​ ​វា​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner