អ្នកជំនាញ៖ វិនិយោគិនសិង្ហបុរី និងហុងកុងជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេដោយសាររដ្ឋប្រហារនៅមីយ៉ាន់ម៉ា

បរទេស៖ យោងតាមអ្នកវិភាគ និងជំនាញខាងពាណិជ្ជកម្មជាច្រើនបានធ្វើការទស្សន៍ទាយថាហេតុការណ៍រដ្ឋប្រហារ
ចុងក្រោយនៅក្នុងប្រទេសមីយ៉ាន់ម៉ាលើកនេះនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសទទួលរងការខូចខាតជាដំណំមិន
ខាន។

ជាអត្ថបទដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានសរសេរថា ក្រុមហ៊ុនធំតូចជាច្រើនបាននិយាយថា រដ្ឋប្រហារគឺបានធ្វើឲ្យប្រាក់វិនិយោគរបស់បរទេសរាប់ពាន់លានដុល្លារកំពុងស្ថិតនៅក្នុងភាព
ហានិភ័យ។

ក្នុងពេលជាមួយគ្នានេះកាន់តែច្បាស់ទៀតនោះគឺថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងគេចមិនផុតពីទណ្ឌកម្មរបស់អាមេរិកឡើយពីព្រោះថាលោកប្រធានាធិបតី Joe Biden ទើបតែបានប្រកាសអាចបន្ថែមទណ្ឌកម្មទៅលើមីយ៉ាន់ម៉ាបន្ថែមទៀតទាំងដែលខ្លួនគឺត្រូវបានដឹងទៅហើយថាជាប្រទេសដែលក្រីក្រជាងគេបំផុតនៅក្នុងតំបន់។

ប៉ុន្តែតាមការបញ្ជាក់របស់អ្នកជំនាញមួយចំនួនជឿជាក់ថាទណ្ឌកម្មបន្ថែមរបស់អាមេរិកហាក់ដូចជាមិនអាចធ្វើឲ្យប៉ះពាល់អ្វីខ្លាំងឡើយចំពោះមីយ៉ាន់ម៉ា ពីព្រោះថាវិនិយោគបរទេសភាគច្រើននៅទីនេះគឺមានប្រភពមកពីបណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះ។

ទិន្នន័យដែលធ្លាប់បានប្រកាសដោយធនាគារពិភពលោក World Bank បានបង្ហាញថា ប្រទេសសិង្ហបុរីគឺជាអ្នកដែលមានកញ្ចប់វិនិយោគធំជាងគេបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺប្រមាណជា 34 ភាគរយនៃទំហំវិនិយោគបរទេសសរុប ហើយតាមពីក្រោយទី2 ដោយក្រុងហុងកុងដែលមានចំណែកវិនិយោគសរុប 26 ភាគរយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា កញ្ចប់ថវិកាវិនិយោគផ្ទាល់សរុបដោយបរទេសឬ FDI របស់ប្រទេសទាំងពីរខាងលើទៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺមានទំហំរហូតដល់ទៅ 5.5 ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ2020 គិតត្រឹមខែកញ្ញា ហើយក្នុងនោះវិស័យអចលនទ្រព្យ និងរោងចក្រគឺកាន់កាប់ដល់ទៅ 20 ភាគរយនៃចំនួនសរុប៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner