ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជាឱ្យអ្នកទីផ្សារបណ្តាញត្រូវគោរពច្បាប់និងត្រូវបញ្ជាក់ទីតាំងដើម្បីងាយសមត្ថកិច្ចចុះត្រួតពិនិត្យ
ដោយ៖ម៉ាដេប៉ូ
ភ្នំពេញ ៖ក្នុងការផ្តល់ទំនុកចិត្តក៏ដូចជាអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់នោះប្រធានសមាគមសហព័ន្ធវិនិ យោគកម្ពុជាបានជំរុញអ្នករកស៊ីតាមទីផ្សារបណ្តាញទាំងអស់ត្រូវគោរពច្បាប់និងបញ្ជាក់ទីតាំងស្ថាប័នរបស់ខ្លួនត្រឹមត្រូវដើម្បី ងាយស្រួលសមត្ថកិច្ចចុះត្រួតពិនិត្យនិងក៏ដូចចុះឆែកឆេផងដែរ។
ការថ្លែងបែបនេះធ្វើឡើងដោយ លោក បណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា ក្នុងពិធីសម្ពោធ និងប្រកាសទទួលស្គាល់ក្រុមហ៊ុនសីហាផៅវ័រ រីច ជាសមាជិកក្នុងសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា កាលពីថ្មីមកនេះ នាភោជនីយដ្ឋានឌឺហ្រ្គេនតេរ៉ា ក្នុងរាជធានីភ្នំពេញ។
បញ្ជាក់ក្នុងពិធីនេះលោកបណ្ឌិតឡីសុភាព បានដាស់តឿនថា ក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញទាំងឡាយណាដែលរកស៊ីមិនត្រឹមត្រូវអាចនឹងប្រឈមត្រូវគេរាយការណ៍ទៅស្ថាប័នដែលពាក់ព័ន្ធជូនថ្នាក់លើ ហើយគ្រប់ក្រុមហ៊ុនទាំងអស់នោះនឹងត្រូវចុះឆែកក្នុងពេលបន្តបន្ទាប់តាមពេលវេលា និងកាលកំណត់ ដោយអាជ្ញាធរមានសមត្ថកិច្ច ។
លោកលើកឡើងដោយបញ្ជាក់ថា ហេតុនេះដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋកម្ពុជាដូចនេះចាំបាច់ចំពោះអ្នក ធុរកិច្ចទីផ្សារបណ្តាញជាអាជីវកម្មទាំងអស់ត្រូវតែរកស៊ី ស្របច្បាប់ ។
លោកមានឱ្យដឹងដែរថា”ចំពោះអាជីវកម្មដែលខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើនោះទេ ទូទាំងពិភពលោក មិនមែនតែប្រទេសកម្ពុជានោះទេ ហើយទូទាំងពិភពលោកអាជីវកម្មពីរ៉ាមីតនេះគេមិនឲ្យធ្វើទេ ហើយប្រព័ន្ធពីរ៉ាមីតនេះរយៈពេល២ឬ ៣ឆ្នាំគេឲ្យបិទហើយព្រោះវាខុសច្បាប់ ។ ពីរ៉ាមីតជាអាជីវកម្មខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបើកទេ ។
លោកបញ្ជាក់ថា៖ «បើចង់ចូលទៅក្នុងក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញដោយស្របច្បាប់ គឺក្រុមហ៊ុនណាដែលធុរកិច្ចទីផ្សារបណ្តាញប្រកាសទទួលស្គាល់ ហើយចម្លងជូនដោយរាជរដ្ឋាភិបាលស្របច្បាប់ទាំងក្រុមហ៊ុនដែលចុះបញ្ជីស្របច្បាប់នៅក្រសួង និងទំនិញ ដែលចុះនៅក្រសួងដែលពាក់ព័ន្ធស្របច្បាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន នោះពិតជាក្រុមហ៊ុនត្រឹមត្រូវ”។
លោកបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា យន្តការគ្រឹះរបស់ធុរកិច្ចទីផ្សារបណ្តាញមានសសរស្តម្ភធំៗចំនួន៤ និងធាតុផ្សំចំនួន៣ គឺជាប្រភេទទីផ្សារបណ្តាញអាជីវកម្ម បែបប្រពៃណី ដែលនាំចូលនិងចែកចាយធម្មតា មានហ្វ្រេនឆាយ មានណិតវើកប្រព័ន្ធអេឡិ កត្រូនិច និងបើកស៊ប(ហាង) ហើយទំនិញទាំងអស់ត្រូវតែមានចុះបញ្ជីត្រឹមត្រូវ ហើយទើបអាចលក់ក្នុងទីផ្សារបណ្តាញបាន ។
ជាមួយគ្នានោះដែរលោកឡី សុភាព “នេះជាសារមួយទៅដល់ក្រុ មហ៊ុនធុរកិច្ចទីផ្សារបណ្តាញនាពេលនេះ យើងនឹងរាយការណ៍ទៅស្ថាប័នដែល ពាក់ព័ន្ធចំពោះក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញទាំងឡាយណា ដែលរកស៊ីមិនត្រឹមត្រូវ ខ្ញុំនឹងរាយការណ៍ជូនថ្នាក់លើគ្រប់ក្រុមហ៊ុនទាំងអស់ នឹងត្រូវចុះឆែកក្នុងពេលបន្ត បន្ទាប់តាមពេលវេលានិងកាលកំណត់ នៃអាជ្ញាធរដែនដីដែលសមត្ថកិច្ចហើយ”។
លោកបានបន្ថែមថាចំពោះធុរកិច្ចទីផ្សារបណ្តាញ គឺជាអ្នកដែលរកស៊ីត្រឹមត្រូវ ហើយក្រុមហ៊ុនណាដែលរកស៊ីមិនត្រឹមត្រូវ នឹងប្រឈមហើយ និងពេលនេះក៏ត្រូវបញ្ឈប់ដែរ៕