អភិបាលខេត្តព្រះសីហនុ បង្ហាញការស្វាគមន៍ វត្តមានអាហាដ្ឋាន និងអ្នកវិនិយោគជប៉ុន មក​កាន់ទឹកដីខេត្តព្រះសីហនុ

អត្ថបទដោយ៖
ជា សេឌី

ភោជនីយដ្ឋានជប៉ុន KO-KAI នៅក្រុងព្រះសីហនុ  បានបើកសម្ពោធបើកដំណើរការវិញបន្ទាប់ពីបានផ្អាក​ដោយសាររងផលប៉ះពាល់នៃគ្រោះថ្នាក់រលំអគារនៅជាប់គ្នានាពេលកន្លងមក  ភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ពីធីសម្ភោធនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះ សីហនុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឯកឧត្តម MIKAMI MASAHIRO  បានថ្លែងអំណរគុណ អភិបាលខេត្តព្រះសីហនុ ដែលបានគាំទ្រនិងជួយសម្របសម្រួលចំពោះអាហាដ្ឋានជប៉ុនមួយនេះជាបន្តបន្ទាប់រហូតភោជនីយដ្ឋាន KO-KAI បានបើកដំណើរការឡើងវិញដោយរលូននាពេលនេះ។ តាមរយៈភោជនីយដ្ឋានជប៉ុននៅខេត្តព្រះសីហនុ នឹងជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀតនាពេលខាងមុខ។

          ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា៖ មានអាហារដ្ឋានជប៉ុននៅទីនេះ គឺអាចនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុនមកកាន់ទឹកដីនៃខេត្តតំបន់ឆ្នេរដ៏មានសក្តានុពលមួយនេះជាមិនខានឡើយ។ មួយវិញទៀតអាហារដ្ឋានជប៉ុននេះ នឹងអាចផ្តល់ការងារមួយចំនួនជូនយុវជនកម្ពុជា និងជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែល្អប្រសើរផងដែរ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍យ៉ាងរីករាយចំពោះភ្ញៀវទេសចរជប៉ុន និងវិនិយោគិនជប៉ុន ដែលមានបំណងចង់មកលេងឬបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner