សម្លាប់ច្រឡំ ជាជាងលែងច្រឡំ

“សម្លាប់ច្រឡំ ជាជាងលែងច្រឡំ” ពាក្យមួយឃ្លានេះហើយដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត។ ខ្មែរក្រហមមិនទុកជនដែលខ្លួនសង្ស័យឱ្យរស់បានយូរនោះទេ បើទោះបីជាពួកគេគ្មានកំហុសអ្វីក៏ដោយ។ កត្ដាទាំងនេះគឺ ដោយសារតែការមិនទុកចិត្តគ្នារៀងៗខ្លួន ពេលខ្លះសូម្បីតែក្នុងចំណោមកម្មាភិបាលក៏កើតការសង្ស័យគ្នាទៅវិញទៅមកផងដែរ ដ្បិតសកម្មភាពទាំងនោះបញ្ជាក់ឱ្យឃើញថាវាជាជំងឺភ័យខ្លាច ឬជំងឺខ្លាចស្លាប់។ សរុបមកវិញគឺ បើទោះបីជាខ្មែរក្រហមត្រូវសម្លាប់ច្រឡំអស់មនុស្ស ១០០០ នាក់ ដើម្បីតែកម្ចាត់ខ្មាំងម្នាក់ នោះក៏ពួកគេមិននឹកស្ដាយអ្វីនោះដែរ។

https://www.facebook.com/blackcrowkh/posts/183366460211650

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner