អភិបាលខេត្តក្រចេះ ដាក់ចេញនូវគោល ការណ៏សំខាន់ៗ ដល់មន្ត្រីរដ្ឋបាលជលផល និងអ្នកពាក់ព័ន្ធ ដើម្បីការពង្រឹងការ អភិរក្ស សត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគ្គង

អត្ថបទដោយ៖
ជា សេឌី

 ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានដាក់នូវគោលការណ៏សំខាន់ៗមួយចំនួនដល់អជ្ញាធរមូលដ្ឋាននិង មន្ត្រីជំនាញរដ្ឋបាលជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារដែលពាក់ព័ន្ធស្រុកទាំងបីក្នុងខេត្ត ដើម្បីការពង្រឹងការអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគ្គង ។ កាដាក់ចេញនូវគោលការណ៏សំខាន់ៗ ខាងលើនេះធ្វើឡើងនៅប៉ុស្ដិ៍ឆ្មាំទន្លេអភិរក្សផ្សោតកាំពីកាលពីសៀលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១    ខណះដែលឯកឧត្ដម អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំការពង្រឹងការអភិរក្សសត្វផ្សោត និងជីវចម្រុះជុលផលទន្លេ

មេគ្គង ដោយមានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សនៃនាយក ដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ។

002Eឯកឧត្ដម បញ្ជាក់ថា ការដែលយើងរួមគ្នាការពារ និងអភិរក្សសត្វផ្សោតទាំងនេះ ជាកត្តាមួយ ដ៏សំខាន់សម្រាប់ខេត្តក្រចេះក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តបន្ទាប់ពីប្រសាទអង្គរវត្ត និងជាសម្បត្តិដ៏មហាសាលសម្រាប់កម្ពុជានៅសល់ប្រមាណជា៩៥%ក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលពិភពលោកត្រូវបាត់បង់សត្វផ្សោតទឹកសាប់ស្ទើរផុតពូជទៅហើយ ។

ដើម្បីឆ្លើយតបទៅការលើកឡើងរបស់ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផលបានបញ្ជាក់ថា ជាមួយគ្នាទៅនឹងការទទួលបាននូវមោទនភាព លើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ តែនៅប្រឈមនិងបញ្ហាចំបងៗជាច្រើនរួមមាន ការនេសាទឧបករណ៍មង និងការនេសាទខុសប្បាប់ដ៍ទៃទៀត ដូចជាការប្រើប្រាស់គ្រឿងឆក់  នុយនេសាទដែលមានសារធាតុពុល និងគ្រឿងផ្ទុះសប្បនិមិត្រដែលបង្ករផលប៉ះពាល់ដល់សត្វផ្សោត និងជីវចម្រុះជលផលជារួម  ឯកឧត្ដម អភិបាលខេត្តក្រចេះក៍បានជម្រុញ ដល់អាជ្ញាធរមូលដ្ឋាននិង    មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្ដកិច្ចសហការអោយបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងអនុវត្តការងារការពារនិងគ្រប់ គ្រងទីជម្រកប្រភេទធនធានជលផល  បន្ត សហ ការជិតស្និទ្ធជាមួយ នឹងសហគមន៍មូលដ្ឋាន និងដៃគូផ្សេងទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ ជល ផល និងធ្វើការហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ។  

គួរបញ្ជាក់ថា ចំនួនសត្វផ្សោតស្លាប់ មានការកើន ឡើងជាលំដាប់រួមមាន ក្នុងឆ្នាំ២០១៨ស្លាប់៥ក្បាល ឆ្នាំ២០២០ស្លាប់ចំនួន៩ក្បាលក្នុងនោះ(កូនផ្សោត ៤ក្បាលនិងផ្សោតពេញវ័យ៥ក្បាល) ដោយឡែកថ្មីៗនៅក្នុងខែមករាឆ្នាំ២០២១នេះ ស្លាប់២ក្បាល(កូនផ្សោត១ក្បាលនិងផ្សោតពេញវ័យ១ក្បាល)ហើយ ការស្លាប់នៃចំនួនសត្វផ្សោតនេះគឺកើនឡើងជាបន្ត បន្ទាប់ កំពុងប្រឈមទៅនិងនិរន្តរភាពនៃសត្វផ្សោតនៅក្នុងទន្លេមេគង្គ ៕ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner