អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ទកាល័យសម្តេច ប្រគល់ជូនដល់ក្រុមយុវជនទាំង១៣ ឃុំ ក្នុងស្រុកកោះធំ
ខេត្តកណ្តាល៖ ឯកឧត្ដម ណុប រ័ត្ននិមល ប្រធាន ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការ គណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ចៅ តុល បាននាំយកនូវ កុំព្យូទ័រ Laptop និងម៉ាស៊ីន ព្រីនឯកសារ ចំនួន ១៣ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី -ហ៊ុន សែន ជូនដល់ក្រុមយុវជនទាំង ១៣ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ។
ក្នុងឱកាសនោះផងដែរ ក្រុមយុវជនទាំង១៣ ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសសម្តេចតេជោ បានថែរក្សានូវសន្តិភាព ជូនដល់ប្រជាជាតិកម្ពុជាទាំងមូល។ ដោយ -រ៉ាវុធ