រថយន្តស៊េរីទំនើប៣គ្រឿងបានបុកគ្នាជាបន្តកន្ទុយគ្នានៅស្តុបចំការមន បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ជនជាតិចិន២នាក់ស្រវឹងស្រាធ្លាក់ភ្លែកបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តពីរគ្រឿងទៀតកំពុងឈប់ស្តុបបណ្ដាលឲ្យរងការខូចខាតតែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង១២ និង៤០នាទីយប់អធ្រាតឈានចូលថ្ងៃប្រហស្បតិ៏ទី៤ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្ទុបចំការមន ស្ថិតនៅតាមបណ្ដោយផ្លូវសុធារសកែង និងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញជនជាតិចិន២នាក់បើករថយន្តសេរីទំនើបមួយគ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខព្រះស៊ីហនុ2A 8531 ស្រវឹងស្រាជោគជាំបោះពួយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តទំនើប470កំពុងតែឈប់ស្តុប ហើយ470 ក៏បុកបន្តទៅរថយន្តឡង់គ្រីស័រ មួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចខាងលេី និងបានឃាត់ជនជាតិចិនដែលបង្កហេតុយកទៅប៉ុស្តិ៏នគរបាលទន្លេបាសាក់រងចាំប្រគល់ឲ្យជំនាញ ។ ដោយឡែករថយន្តទាំង៣គ្រឿងដែលរងការខូចខាតនេះ ក៏ត្រូវបានកម្លាំងការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ធ្វេីការវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner