​ទោះ​គ្មាន​ឆ្លង​សោះ​! ​កូរ៉េ​ខាងជើង​នឹង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជិត​២​លាន​ដូ​ស

​កូរ៉េ​ខាងជើង​បាន​ស្នើសុំ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ហើយ​រំពឹង​ថា​ ​នឹង​ទទួល​បាន​ជិត​២​លាន​ដូ​ស​ ​ជា​វ៉ាក់សាំង​ក្រុមហ៊ុន​អង់គ្លេស-ស៊ុយអែត ​As​t​raZe​n​e​ca​-​Ox​ford​ ​យ៉ាង​យូរ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កម្មវិធី​ចែករំលែក​វ៉ាក់សាំង​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក​។​

​របាយការណ៍​របស់​កម្មវិធី​ ​CO​V​A​X ​បានឲ្យ​ដឹង​ ​កាលពី​ថ្ងៃ​ទី​៣​ ​កុម្ភៈ​ថា​ ​នឹង​ចែកចាយ​វ៉ាក់សាំង​១​.​៩​៩​លាន​ម្ជុល​ផលិត​ដោយ​វិទ្យាស្ថាន​ឥណ្ឌា​ ​Serum​ ​Institute​ o​f​ ​India​ ​ឲ្យកូរ៉េខាងជើង។

​កម្មវិធី​ ​CO​V​A​X ​ដែល​ធានា​ការ​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ដល់​បណ្តា​ប្រទេស​ក្រីក្រ​នោះ​ ​ត្រូវ​បាន​សហការ​​​ដឹកនាំ​ដោយ​សម្ពន្ធ​ ​G​A​V​I​ ​នៃ​អង្គការសុខភាព​ពិភពលោក​ (​WHO​), ​សម្ពន្ធភាព​ដើម្បី​ន​វា​នុ​វត្ត​ន៍​ប្រុងប្រៀប​លើ​ជំងឺ​រា​ត្បា​ត​ ​និង​ ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​។​

​នេះ​គឺជា​ការ​អះអាង​ផ្លូវការ​លើកដំបូង​ហើយ​ ​ដែល​ថា​កូរ៉េ​ខាងជើង​បាន​ស្នើ​ឲ្យ​អន្តរជាតិ​ជួយ​ ​ជាមួយនឹង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ប្រទេស​នេះខ្វះខាត​ពិបាក​នឹង​ទប់ទល់​បើ​មានការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​នោះ​។​ ​កូរ៉េ​ខាងជើង​បាន​បិទ​ព្រំដែន​ ​តាំងពី​ចុងខែ​មករា​ ​២​០​២​០​ ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ធ្វើ​រឿង​នេះ​ ​ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​មកទល់​ពេលនេះ​ ​កូរ៉េ​ខាងជើង​ប្រកាស​ថា​ខ្លួន​គ្មាន​ឆ្លង​ សូម្បី​១​ករណី​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner