ឆេះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងនៅខណ្ឌដង្កោ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អេីលជាខ្លាំង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា នៅវេលាម៉ោង១៣ និង៣០នាទីរសៀល ថៃ្ងសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គីភ័យឆេះរថយន្ដមួយគ្រឿង ត្រង់ចំណុចផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ម្ចាស់រថយន្ដឈ្មោះ អ៊ួន រាជ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

– មុខរបរ លក់គ្រឿងអគ្គិសន

– មូលហេតុ ផ្ទុះសេខ្សែភ្លើង

– ខូចខាត រថយន្ត០១គ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ  3E-9020 ចំណុះ ៣,៥តោន  និងសម្ភារៈអគ្គីសនីក្នុងរថយន្ដ គិតជាប្រាក់ប្រមាណជិត ៤ម៉ឺនដុល្លារ។

– មនុស្សរបួស គ្មាន ។

– មនុស្សស្លាប់ គ្មាន ។

– ប្រើប្រាស់រថយន្តសរុប ០៣គ្រឿង រថយន្ដពន្លត់អគ្គីភ័យចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០១គ្រឿង ស្មើ ១២ម៉ែត្រគូប ។

– ពន្លត់ចប់នៅម៉ោង ១៤ និង១៧នាទី នាថ្ងៃខែឆ្នាំដដែល ៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner