សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់

អត្ថបទដោយ៖
AMS OneMinute

ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម។

មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ព្រោះដីនៅទីនេះសម្បូរទៅដោយជីជាតិ អំណោយផលដល់វិស័យកសិកម្ម។

កោះទ្រង់មានភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ និងសួនដាំបន្លែ។

ភ្ញៀវអាចជួលរទេះសេះ រទេះគោ ឬជួលកង់ ម៉ូតូជិះកំសាន្តជុំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឹក ហើយក៏អាចបោះតង់លើឆ្នេរខ្សាច់ (ឆ្នេរផ្តើមស្នេហ៍) ស្រូបយកខ្យល់ទន្លេបរិសុទ្ធ និងគយគន់ថ្ងៃលិចដ៏ស្រស់ស្អាត។

ads banner