ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី  ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប។

ការបង្ក្រាបនេះដឹក នាំដោយលោក វរសេនីយ៍ឯក សេង វុទ្ធី មេមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើនេះម៉ាក FUSO សណ្តោង ស៊ីតែន ស្លាកលេខភ្នំពេញ  3C-2859 ពណ៌ ស ឆ្នូតក្រហមខៀវ។ បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើនេះចេញ ពីខេត្តបន្ទាយមានជ័យ ចូលមកខេត្តសៀមរាប។

ដោយឡែកអ្នកបេីកបរគេចខ្លួនបាត់ ក្រោយពីធ្វើការត្រួតពិនិត្យឃើញឃើញប្រភេទឈើដុំមួយចំនួន។ បច្ចុប្បន្នរថយន្ត និងឈេី ខាង លើបានប្រគល់អោយរដ្ឋបាល ព្រៃឈើបន្ទាយស្រីរក្សាទុកដេីម្បី ត្រួតពិនិត្យ នៅព្រឹកថ្ងៃទី២៣ ស្អែកនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner