​មនុស្សច្រើនជា​ង​១​២​៥​នាក់​ប្រឈម​នឹង​ការ​ស្លាប់​ ​ក្រោយបាត់ខ្លួនក្នុងករណី​បាក់​ផ្ទាំង​ទឹកកក​ចូល​ទន្លេ​ធ្វើឲ្យ​ធ្លាយ​ទំនប់ទឹក​នៅ​ឥណ្ឌា

​ឥណ្ឌា​៖​ ​មនុស្ស​រាប់​រយ​នាក់​កំពុង​បាត់ខ្លួន​ ​និង​ ​ត្រូវ​បាន​គេ​ព្រួយបារម្ភ​ថា​ស្លាប់​ ​ក្រោយ​ផ្ទាំង​ទឹកកក​នៃ​ភ្នំ​ហិមាល័យ​បាន​បាក់​ចូលក្នុង​ទន្លេ​ ​ហើយ​បង្ក​ជា​គ្រោះ​ទឹកជំនន់​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ ​។​

គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ខាងលើ​នេះ​ ​បាន​ជន់​លិច​ទំនប់​ ​និង​ហូរកាត់​ជ្រលងភ្នំ​ក្នុង​រដ្ឋ​ ​អ៊ូ​តា​រ៉ា​ខា​ញ​ ​ដោយ​ភូមិ​ជាច្រើន​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅកាន់​ទី​សុវត្ថិភាព​ ​ប៉ុន្តែ​ក្រុម​ម​ន្រ្តី​ព្រមាន​ថា​ ​មនុស្សជា​ង​១​២​៥​នាក់​អាច​នឹង​បាត់បង់ជីវិត​នៅ​ក្នុង​ហេតុការណ៍​នេះ​ ​។​ ​បើ​តាម​ប៉ូលិស​រដ្ឋ​ ​អ៊ូ​តា​រ៉ា​ខា​ញ​ការ​បាក់​ផ្ទាំង​ទឹកកក​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១​១​និង​០​០​នាទី​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​វា​បំផ្លាញ​ទំនប់​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​គម្រោង​វា​រី​អគ្គិសនី​ ​រី​ស៊ី​ហ្គា​ន​ហ្គា ​។​

ប៉ូលិស​រដ្ឋ​នេះ​និយាយ​ទៀត​ថា​ ​មានផល​ប៉ះពាល់​យ៉ាង​ធំធេង​នៅ​តាម​ដងទន្លេ​ ឌូ​លី​ ហ្គា​ន​ហ្គា ​ដែល​ធ្វើឲ្យខូច​ខាត​ដល់​គម្រោង​ថាមពល​មួយផ្សេងទៀត​ ​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​តំបន់​ ​តា​វ៉ា​ន​ ​។​ ​ដោយឡែក​អាជ្ញាធរ​ឥណ្ឌា​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ខ្លួន​កំពុង​បើក​ប្រតិបត្តិការ​រុករក​មួយ​ ​បន្ទាប់ពី​ផ្ទាំង​ជម្រាល​ភ្នំ​ដែល​ស្ថិតនៅ​តំបន់​តា​វ៉ា​ន​ ​នៃ​រដ្ឋ​អ៊ូ​តា​រ៉ា​ខា​ញ​បាន​បាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner