អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក និងស្ថានភាពសិស្សានុសិស្សកំពុងសិក្សារៀននៅពេលយកសាលារៀនធ្វើចត្តាឡីស័កនៅតំបន់ព្រំដែន

លោក ងួន រតនៈ នៅថ្ងៃសទី៨កុម្ភៈឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក និងកន្លែងដែល សិស្សានុសិស្សកំពុងសិក្សារៀនសូត្រតាមវត្តអាម និងសាលាឯកជនមួយចំនួន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ នៅក្នុងដំណើរចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងកន្លែងដែសិស្សានុសិស្សកំពុងសិក្សារៀនសូត្របណ្តោះអាសន្ន និងបានចាត់វិធានការជាបន្ទាន់ក្នុងការដោះស្រាយចំពោះមុខនូវបញ្ហាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ លោក ងួន រតនៈ បានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរស្រុកកំរៀងត្រូវរៀបចំជួសជុលអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាមានជ័យ ដើម្បីឱ្យសិស្សានុសិស្សចូលរៀនជាបណ្តោះអាសន្ន។

ដោយឡែកនៅវិទ្យាល័យកំរៀង មានអន្តវាសិកដ្ឋានរបស់លោកគ្រូ អ្នកគ្រូ ប្រមាណ៣០បន្ទប់ លោក អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរស្រុក យកបន្ទប់នោះរៀបចំដាក់ពលករ ដែលនៅក្នុងអនុវិទ្យាល័យត្រាង និងរៀបចំរកបន្ទប់ជួលឱ្យលោកគ្រូ អ្នកគ្រូ ស្នាក់នៅជាបណ្តោះអាសន្នសិន។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានសុំអធ្យាស្រ័យចំពោះសិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅតាមស្រុកជាប់់ព្រំដែនថៃ ដែលត្រូវអាជ្ញាធរយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័កចំពោះពលករ ក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយអាជ្ញាធរបានបង្វែរសិស្សឲ្យទៅរៀនតាមវត្ត ឬកន្លែងផ្សេងៗ គឺដើម្បីសហគមន៍ និងប្រទេសជាតិ គ្មានជំងឺកូវីដ -១៩។

ក្នុងរយៈពេលដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបងបានកើនឡើងជាង១ពាន់នាក់ សាលារៀនជាប់ព្រំដែន ចំនួន ៥កន្លែងបានធ្វើមណ្ឌលចត្តាឡីស័ក ត្រូវបង្វែរសិស្សឲ្យទៅរៀនតាមវត្ត ឬកន្លែងផ្សេង។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា រាប់ចាប់ពីមានការឆ្លងរីករាលដាលក្នុងសហគមន៍ខេត្តសាមុទសាខន ការឆ្លងដែនរបស់ពលករតាមច្រកជាប់ខេត្តបាត់ដំបងកើនដល់ជាង ៥ពាន់នាក់៕កឹ​ម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner