ថ្ងៃនេះមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២នាក់ និងជាសះស្បើយម្នាក់

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២១មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់។ អ្នកឆ្លងថ្មីទាំងពីរនាក់នោះ មានស្ត្រីខ្មែរអាយុ១៩ឆ្នាំម្នាក់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងស្ត្រីជនជាតិចិនម្នាក់ជាអ្នកដំណើរមកពីប្រទេសចិន។ ចំណែកអ្នជាសះស្បើយម្នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ីដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាគិតមកដល់ថ្ងៃទី៩កុម្ភៈឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤៧៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤៥៧នាក់ និងនៅសល់១៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner