ជនអាត្មានិយមជំនាញណាស់រឿងបង្ខូចកេរ្តិ៍ឈ្មោះជាតិ ដើម្បីផលប្រយោជន៍ខ្លួនឯង និងបក្សពួក!

អត្ថបទដោយ៖
AMS OneMinute

ការចូលរួមយ៉ាងសកម្មពីប្រជាសហគមន៍ និងកិច្ចសហការល្អរវាងរដ្ឋ និងប្រជាពលរដ្ឋ ជាកត្តាសំខាន់រួមចំណែកដល់ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជាឱ្យទទួលបានជោគជ័យ។

ដោយឡែក ក្រុមទុច្ចរិតមួយចំនួន ដែលជ្រកក្រោមស្លាកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមច្បាប់ទេ តែបានធ្វើសកម្មភាពផ្សេងៗក្នុងតំបន់ការពារធម្មជាតិដោយគ្មានច្បាប់អនុញ្ញាត។ តាមរយៈការបង្កើតរូបភាព និងរបាយការណ៍មិនពិត ពួកគេមិនខ្វល់ពីការបំពានច្បាប់ និងការបំផ្លាញកិត្តិនាមកម្ពុជាទេ ដរាបណារូបភាព និងរបាយការណ៍ដែលគេក្លែងនោះ អាចឱ្យពួកគេរកលុយបានពីម្ចាស់ជំនួយ។

ការអនុវត្តច្បាប់ចំពោះក្រុមដែលប្រព្រឹត្តផ្ទុយពីច្បាប់ គឺជាចំណាត់ការដ៏ត្រឹមត្រូវ។ យើងគាំទ្រឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងបន្ថែមទៀតប្រឆាំងជនដែលបំពានច្បាប់ និងជនអាត្មានិយមទុច្ចរិតដែលបំផ្លាញផលប្រយោជន៍ប្រទេសដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក។

ads banner