ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិនលើកទី៥នៅតែបន្តអនុវត្តវិធានការយ៉ាងម៉ត់ចត់ចំពោះសុខភាពអនាម័យអ្នកចូលទស្សនាយន្ត ដើម្បីចូលរួមទប់ស្តាត់ជំងឺកូវីដ១៩

ក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមកិច្ចសហការពីស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃ ទី៨ ខែ មករា ឆ្នាំ២០២១ បានបន្តសកម្មភាពចុះចាក់បញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា ចិនលើកទី៥នៅក្នុងទីរួមខេត្ត កំពង់ស្ពឺហើយ បន្ទាប់ពីធ្វើសកម្មភាពចុះចាក់បញ្ចាំងបាន៣ខេត្តរួចមកហើយ ក្នុងនោះមាន ខេត្ត កណ្តាល តាកែវ កំពត។
តាមការបញ្ជាក់ពីតំណាងក្រុមការងារចាក់បញ្ចាំងភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បះ បានបញ្ជាក់ថា នៅក្នុងសកម្មភាពចុះចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា ចិនលើកទី៥នេះ ដែលក្រុមការងារនៃប្រទេសទាំងពីរបានចុះចាក់បញ្ចាំងជូនពលរដ្ឋទស្សនាចំនួន៣ខេត្តរួចមកនោះ សង្កេតឃើញថា មានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករជាមួយ និងទឹកមុខសប្បាយរីករាយ។

តំណាងក្រុមការងារចាក់បញ្ចាំងភាពយន្តនៃក្រសួងវប្បធម៌រូបនេះ បានអះអាងទៀត នៅក្នុងសកម្មភាពចុះចាក់បញ្ចាំងខ្សែភាពដែលធ្វើឡើងបាន៣ខេត្តកន្លងមកនេះ ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាមិនមានការឆ្លងនៅក្នុងសហគមន៍ក៍ដោយក៍ក្រុមការងារនៃប្រទេសទាំងពីរនៅតែប្រុងប្រយ័ត្នខ្ពស់ ដោយមុននិងបើកឲ្យប្រជាពលរដ្ឋចូលទស្សនាភាពយន្តក្រុមការងារបានយកចិត្តទុកដាក់ដូចជា៖វាស់កម្លៅ បាញ់អាគុលសម្លាប់មេរោគ ពិសេស គម្លៀតសង្គម ដើម្បីចូលរួមទប់ស្តាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩តាមវិធានការរបស់ក្រសួងសុខាភិបាល។ ខ្សែភាពយន្តចល័តកម្ពុជា-ចិនលើកទី៥នេះ គឺធ្វើឡើងក្នុងគោលផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា ។

ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំងពីរ កម្ពុជា និងចិនដែលជាមហាមិត្តដែកថែប ។ ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ ។

សូមបញ្ជាក់ថា ទីតាំងបន្ទាប់ ខេត្តកំពង់ស្ពឺ ក្រុមការងារនៃប្រទេសទាំងពីរ នឹងបន្តធ្វើសកម្មភាពចុះកាក់បញ្ចាំងនៅទីរួម ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងកំបង់ចាម ។ គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើត៥ឆ្នាំហើយ ដោយបានសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិនដែលជាមហាមិត្តដែកថែម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner