កងទ័ពជើងគោកកម្ពុជាចូលរួមសន្និសីទកងទ័ពជើងគោក ឥណ្ឌូប៉ាស៊ីហ្វិច តាមរយៈវីដេអូ ខុនហ្វ្រ៊ែន

អត្ថបទដោយ៖
Kien Sereyvuth

សន្និសីទកងទ័ពជើងគោក ឥណ្ឌូប៉ាស៊ីហ្វិច តាមរយៈវីដេអូ ខុនហ្វ្រ៊ែន (video conference) ជាសន្និសីទដែលបានរៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិច បានប្រារព្ធធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី ២១ឧសភា ឆ្នាំ២០២០ ។

នៅក្នុងសន្និសិទនោះមានមេបញ្ជាការកងទ័ពជើងគោកមកពីបណ្តាប្រទេសនានាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិច ចូលប្រជុំតាមរយៈវីឌីអូខុនហ្វ្រ៊ែនចំនួន ២៩ប្រទេស ។ សន្និសីទកងទ័ពជើងគោក ឥណ្ឌូប៉ាស៊ីហ្វិចបានប្រព្រឹត្តទៅក្រោមប្រធានបទ ថែរក្សាដោយសេរី និងបើកចំហរតំបន់ឥណ្ឌូប៉ាស៊ីហ្វិចក្រោយជំងឺកូវីដ-១៩ ។

ដោយឡែកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំង លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក តំណាងដឹកនាំប្រតិភូចូលរួមប្រជុំ។ ក្នុងរយៈពេល២ថ្ងៃ នៃដំណើរការសន្និសីទកងទ័ពជើងគោក ឥណ្ឌូប៉ាស៊ីហ្វិចនោះ វាគ្មិនសំខាន់ៗ និងអ្នកជំនាញដែលមានបទពិសោធន៍បានធ្វើបទបង្ហាញ លើខ្លឹមសារជាគន្លឹៈសំខាន់ៗចំនួន៤ គឺ

១-ការថ្លឹងថ្លែងរវាងការព្រួយបារម្ភសន្តិសុខតំបន់ និងការប្រកួតប្រជែងឧត្តមភាព, ២-ការឆ្លើយតប និងបទពិសោធន៍ក្នុងការចាត់វិធានការទប់ស្កាត់កូវីដ ១៩ នៅឧបទ្វីបកូរ៉េ, ៣-យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិចក្នុងរយៈពេល១០ឆ្នាំខាងមុខ និងទី៤ កម្លាំងប្រតិបត្តិការក្នុងគ្រាមានអាសន្ន។ នៅក្នុងសន្និសីទនោះដែរក៏មានការអញ្ជើញចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីបណ្តាមេបញ្ជាការនៃបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិចផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner