ថៃនាំមុខគេនៅអាស៊ានក្នុងការប្រើសេវា 5G ព្រោះតែកូវីដ១៩
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ ការផ្ទុះនូវជំងឺវីរុសកូវីដ១៩ បានធ្វើឲ្យ ក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅប្រទេសថៃពន្លឿនការបញ្ចេញនូវប្រព័ន្ធទំនាក់ទំនង 5G ធ្វើឲ្យថៃក្លាយជាប្រទេសអាស៊ានដំបូងគេដែលមានសេវា 5G ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មមុនគេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន asia.nikkei។
ក្រុមហ៊ុនទូរគមនាគមន៍ AIS និង True Corp. កំពុងប្រកួតប្រជែងគ្នាក្នុងការដាក់សេវា 5G នៅតាមមន្ទីរពេទ្យដើម្បីផ្ដល់ជំនួយដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ប្រទេសបន្ទាប់នៅអាស៊ានដែលទំនងជាបញ្ចេញសេវា 5G ឲ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំនេះគឺវៀតណាម ដោយគ្រោងបញ្ចេញសេវា 5G ជាលក្ខណៈពាណិជ្ជកម្មនៅក្នុងខែមិថុនាខាងមុខ៕ធ.ដ