ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុង​នូវការ​ផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំងការពារជំងឺកូវីដ១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានច្រានចោលទាំងស្រុង នូវការចុះផ្សាយ​គ្មាន​ការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំង ស៊ីណូហ្វាម ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនកម្ពុជា ស្របពេលថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ចាត់ទុកការផ្សព្វផ្សាយ​គ្មានការពិត​របស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ មានចេតនាធ្វើឲ្យច្របូកច្របល់ និងភ័ន្តច្រឡំក្នុងមតិសាធារណៈ មកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រព្រឹត្តទៅដោយរលូន ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺសុទ្ធសឹងតែជាការស្ម័គ្រចិត្តទាំងអស់ មិនមានករណីបង្ខិតបង្ខំនោះឡើយ ទាំងឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner