រដ្ឋមន្ត្រីប្រៃសនីយ៍ បានជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Pablo Kang

អត្ថបទដោយ៖
AMS OneMinute

ថ្ងៃទី១១ កុម្ភៈ រដ្ឋមន្ត្រីប្រៃសនីយ៍ ជា វ៉ាន់ដេត បានជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Pablo Kang លើចំណុចដូចជា៖

១. ការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខបច្ចេកវិទ្យាហើយនឹងចែករំលែកជូនស្ថានទូតដើម្បីស្នើសុំធាតុចូលបន្ថែម

២. ការបណ្តុះបណ្តាលមន្ត្រីលើជំនាញសន្តិសុខ

៣. ការត្រៀមមន្ត្រីចូលរួមកម្មវិធី Cyber Bootcamp របស់អូស្ត្រាលី

៤. ព័ត៌មានស្តីពីការប្រលងអាហារូបករណ៍ ដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូន

៥. ជំរុញការភ្ជាប់ទំនាក់ទំនងរវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាមួយសាកលវិទ្យាល័យនៅអូស្ត្រាលី

៦. សំណើឱ្យស្ថានទូតពិចារណាក្នុងការផ្តល់អ្នកជំនាញចំនួន ២នាក់ដល់និយ័តករទូរគមនាគមន៍កម្ពុជា

៧. សំណើរសុំការផ្សារភ្ជាប់បណ្ណាល័យឌីជីថល (e-library) របស់អូស្ត្រាលី មកបណ្ណាល័យឌីជីថលដែលក្រសួងនឹងអភិវឌ្ឍសម្រាប់អ្នកអានទូទៅ។

គូភាគីយល់ឃើញថា ការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ និងប្តេជ្ញាបន្តការធ្វើការងារជាមួយគ្នាដើម្បីជំរុញគំនិតខាងលើឱ្យក្លាយជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង។

ប្រភព៖ ក្រសួងប្រៃសនីយ៍

ads banner