វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៥.១លាននាក់ ក្នុងនោះស្លាប់ជាង៣៣ម៉ឺននាក់ និងជាសះស្បើយជាង២លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៨ម៉ឺន៥ពាន់៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣២ម៉ឺន៩ពាន់៧២១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន២លាន២ម៉ឺន១ពាន់៨៤៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦២ម៉ឺន២០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៦ពាន់២៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន២១៨៣នាក់ ។

២-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៧ពាន់៥៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន២ពាន់៦៨១នាក់ ។

៣-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១២ម៉ឺន៥ពាន់៩៦០នាក់ ។

៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន១១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៩៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។

៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៩០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦ពាន់០៤២នាក់ស្លាប់   ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner