របត់ថ្មីពិភពលោកនឹងធ្វើឲ្យបណ្តាប្រទេសផលិតប្រេងខាតបង់ចំណូលច្រើនទី្រលានដុល្លារ
បរទេស៖យោងតាមការវិភាគដែលគួរឲ្យចាប់អារម្មណ៍មួយដែលបានបង្ហាញនៅថ្ងៃសុក្រនេះតាមរយៈកាសែត
បាងកកប៉ុស្តិ៍ថា ប្រជាជាតិទាំងឡាយដែលជាអ្នកផលិតប្រេង និងហ្គាសគឺនឹងអាចប្រឈមមុខទៅនឹង
ការខាតបង់ប្រាក់ដល់ទៅ 9 ទ្រីលានដុល្លារ( 900,000,000,000ដុល្លារ)ភ្លាមៗក្នុងពេលដែលពិភពលោកកំពុង
ពន្លឿនដំណើរការផ្លាស់ប្តូរការប្រើប្រាស់ថាមពលកើតឡើងវិញជំនួសឲ្យថាមពលហ្វូស៊ីលទាំងនោះ។
ការវិភាគដដែលក៏បានបង្ហាញដែរថាថាមពលដែលអាចកើតឡើងវិញបានមានដូចជាខ្យល់ និងពន្លឺព្រះអាទិត្យដែលនឹងក្លាយទៅជាថាមពលប្រើប្រាស់ដ៏ពេញនិយមបំផុត និងថោកជាងថាមពលឥន្ធនៈហ្វូស៊ីលហើយត្រឹមឆ្នាំ 2040 ដែលនឹងបណ្តាលឱ្យប្រទេសផលិតប្រេង និងហ្គាសអាចបាត់បង់ចំណូលរហូតទៅដល់ 13 ទ្រីលានដុល្លារ។
បើនិយាយពីរដ្ឋាភិបាលនៃបណ្តាប្រទេសផលិតប្រេងកាត និងហ្គាសទាំងនោះវិញអ្វីដែលពួកគេខាតបង់ធំបំផុតគឺអាចរហូតទៅដល់ 20 ភាគនៃប្រាក់ចំណូលតែម្តងដោយសារចំនួនថយចុះនៃការប្រើប្រាស់សេវាធ្វើដំណើរសាធារណៈរបស់ប្រជាជន និងអត្រាអ្នកមិនធ្វើការផង។
របាយការណ៍ស្រាវជ្រាវនេះផងដែរក៏បានធ្វើការព្រមានឲ្យរដ្ឋាភិបាលទាំងអស់គួរតែនាំគ្នាចាប់ផ្តើមធ្វើការពិចារណាឡើងវិញក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលប្រេង និងហ្គាសនេះ ទាំងការផលិត ឬការចែកចាយបើមិនដូច្នេះទេពួកគេនឹងបានត្រឹមបាត់បង់ថវិកាអត់ប្រយោជន៍ឬលប់ចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយជាមិនខាន។
ការសិក្សាស្រាវជ្រាវនោះក៏បានរាយការណ៍ដែរថា ប្រទេស Nigeria, Algeria, Saudi Arabia, Kuwait និង Iraq គឺស្ថិតនៅក្នុងចំណោមប្រជាជាតិចំនួន 12 ដែលនឹងអាចបាត់បង់ប្រាក់ចំណូលរហូតទៅដល់ 20 ទៅ 40 ភាគរយនៃប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលខណៈដែល Russia , Mexico និង Iran គឺនឹងអាចបាត់បង់ប្រាក់ចំណូលប្រមាណជា 10 ទៅ 20 ភាគរយ៕