ចិនផ្អាកដំណើរការផ្សព្វផ្សាយទាំងអស់របស់ BBC World News

បរទេស៖ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការប្រកាសដាក់បំរាមដល់ការផ្សព្វផ្សាយទាំងអស់របស់បណ្តាណព័ត៌មាន BBC World News អង់គ្លេសទាំងរាប់ទាំងទូរទស្សន៍ និងវិទ្យុក្តី។

ប្រទេសចិនកន្លងមកត្រូវបានគេដឹងថាតែងតែធ្វើការរិះគន់ដល់ការផ្សព្វផ្សាយរបស់ BBC ពាក់ព័ន្ធទៅនឹងរបាយការណ៍ទាំងឡាយអំពីបញ្ហាកូវីដ19 ជាពិសេសព័ត៌មានអំពីការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចអ៊ុយហ្គួរ Uighurs។

ជាការឆ្លើយតបភ្លាមៗចំពោះការប្រកាសដាក់បំរាមនេះ BBC បាននិយាយថាខ្លួនពិតជាមានអារម្មណ៍ខកចិត្តខ្លាំងមែនទែនចំពោះការសម្រេចចិត្តនេះ។ ការប្រកាសរបស់ចិននេះផងដែរក៏ត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងបន្តិចប៉ុណ្ណោះក្រោយពេលដែលអង់គ្លេសទើបតែបានប្រកាសដកអជ្ញាបណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយចិន CGTN (Global Television Network’s)ចេញពីប្រទេសអង់គ្លេសផងដែរ។

គួររំលឹកដែរថា អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារព័ត៌មានរបស់អង់គ្លេស ឬ Ofcom បានរកឃើញថា CGTN និងអជ្ញាបណ្ណរបស់ខ្លួនត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ក្រុមហ៊ុនសារព័ត៌មានជាតិរបស់ចិនដែលមានឈ្មោះថា Star China Media Ltd.ហើយកាលពីឆ្នាំទៅ CGTN ក៏ត្រូវបានរកឃើញទោសកំហុសដ៏ធំមួយផងមកហើយដែរ។

នៅក្នុងសេចក្តីសម្រេចចិត្តដោយអជ្ញាធរជាតិចិនទទួលបន្ទុកកិច្ចការងារភាពយន្តទូរទស្សន៍ និងវិទ្យុក៏បានបញ្ជាក់ដែរថា BBC World News បានធ្វើសេចក្តីរាយការណ៍អំពីប្រទេសចិនដោយមានលក្ខខណ្ឌរំលោភបំពានធ្ងន់ធ្ងរពេកខុសពីគោលការណ៍នៃច្បាប់ផ្សព្វផ្សាយរួមទាំងព័ត៌មានដែលមានលក្ខណៈគំរាមកំហែងទៅដល់ផលប្រយោជន៍របស់ប្រទេសចិនទាំងមូលផង។

ជាការឆ្លើយតប BBC បានធ្វើសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ យើងមានការខកចិត្តដែលអាជ្ញាធរចិនបានសម្រេចចិត្ត និងចាត់វិធានការបែបនេះនេះ។ BBC គឺជាប្រព័ន្ធផ្សាយព័ត៌មានអន្តរជាតិដែលគួរឱ្យទុកចិត្តបំផុតរបស់ពិភពលោកនិងជាអ្នករាយការណ៍អំពីរឿងរ៉ាវពីជុំវិញពិភពលោកដោយយុត្តិធម៌មិនលំអៀង និងដោយគ្មានការភ័យខ្លាចឡើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner