សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងអំពើបាញ់សម្លាប់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ៥នាក់ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់សម្លាប់គ្នាដោយសារតែ ជម្លោះរឿងចរាចរណ៍។ សូមបញ្ជាក់ថាជម្លោះដោយសារការស្ទះចរាចរណ៍ នៅចំណុចមុខហាង លក់ទូរសព្ទ័ មួយ ឈ្មោះពន្លកថ្មី ក្នុងបុរីប៊ុនហួរ នៃភូមិព្រៃព្រីងខាងត្បូង១, សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ វេលាយប់ម៉ោង ជាង៧ ថ្ងៃទី១១កុម្ភៈ បានបង្កឲ្យមានជាអំពើហិង្សាវាយតប់គ្នានិងនាំឲ្យមានជាអំពើបាញ់ប្រហារបង្ហូរឈាម។ មនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសកំពុងទទួលការជួយសង្គ្រោះអាយុជីវិត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner