ភ្ញៀវទេសចរមកទស្សនាកម្សាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះ មានជិត២ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

អត្ថបទដោយ៖
ជា សេឌី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជនជាតិចិន-វៀតណាម ឆ្នាំ២០២១នេះ នៅខេត្តក្រចេះ ក្នុងរយះពេល៣ថ្ងៃ គឺទទួលបានភ្ញៀវទេសចរជាតិ – អន្តរជាតិ ដែលអញ្ចើញមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសរុបចំនួន ១៨៩៤៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៨.៧៦៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន១៨៥នាក់ ។

យោងតាមរបាយការណ៍នៃមន្ទីរទេសចរខេត្ត បានអោយដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ ខេត្តក្រចេះ ទទួលបាលភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនពិសេសនៅរមណីយដ្ឋាន ទឹកជួរទន្លេរមេគង្គកាំពី គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើន បានអញ្ជើញទៅទស្សនា និងងូតទឹកលេងកម្សាន្តនិងអង្គុយទទួលទានអាហារជាលក្ខណៈគ្រួសារនៅលើផ្ទះទឹកជាមួយនិងកាគយគន់នូវទេសភាពបែបធម្មជាតិយ៉ាងស្រស់ស្អាត នៅតាមដងទន្លេមេគង្គ   ។

          របាយការណ៍បញ្ជាក់ថា  ភ្ញៀវទេសចរដែលចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះ នាឱកាសបុណ្យប្រពៃណីជនជាតិចិនវៀតណាមឆ្នាំ២០២១នេះមាន ចំនួន១៨៩៤៩នាក់គឺមានការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០២០ កន្លងទៅចំនួនភ្ញៀវទេសចរណ៍ដើរមកកំសាន្តមានរហូតដល់.២៨៤២៨នាក់ មានការថយចុះចំនួន ៩៤៧៦នាក់ស្មើនឹង១៨.៩% ។

គួរបញ្ជាក់ថាតំបន់រមណីយដ្ឋាននៅក្នុងខេត្តក្រចេះគឺមានចំនួន៩កន្លែងរួមមាន៖

-រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី

-រមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់

-រមណីយដ្ឋានវត្តសសរ១០០

-រមណីយដ្ឋានអន្លង់ផ្សោតកាំពី

-រមណីយដ្ឋានភ្នំសំបុក

-រមណីយដ្ឋានឆ្នេរខ្សាច់ សរស១០០

-រមណីយដ្ឋានសុពណ៌គិរី

-រមណីយដ្ឋានស្តូបវិមាន ២ធ្នូ

-រមណីយដ្ឋានវិហារបុរាណរកាកណ្ដាល

នៅក្នុងចំណោមរមណីយដ្ឋានទាំង៩ទីតាំងខាងលើភ្ញៀវដែលនិយមចូលចិត្តនិងទស្សនាកម្សាន្តច្រើនជាងគេគឺរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពីដែលមានចំនួនភ្ញៀវ៧៦០០នាក់ ។

ជាមួយនឹងដំណើរកម្សាន្តនានារបស់ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញមកទស្សនានៅក្នុងខេត្តក្រចេះ រដ្ឋបាលខេត្តក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត គឺបានរៀបចំរក្សាសណ្តាប់ធ្នាប់សន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដោយមានគណៈកម្មាធិការគ្រប់គ្រងរមណីយដ្ឋាន និងប្រធានសហគមន៍ទេសចរណ៍នីមួយៗដែលក្នុងនោះរួមមាន៖ផ្នែកអនាម័យបរិស្ថាន សេវាកម្មសន្តិសុខសណ្ដាប់ធ្នាប់គឺមានការសហការគ្នាបានល្អក្នុងការគ្រប់គ្រងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ និងត្រួតពិនិត្យអនាម័យបរិស្ថាននៅតាមកន្លែងរមណីយដ្ឋាននីមួយៗក្នុងខេត្ត ពិសេសរមណីយដ្ឋានធម្មជាតិទឹកជួរទន្លេ មេគង្គកាំពី គឺមានអ្នកដើរប្រមូលសំរាមជាប្រចាំនិងផ្សព្វផ្សាយអំពីការចោលសំរាម និងមានធុងសំរាមនៅតាមផ្ទះទឹក និងបានរៀបចំបង្គន់អនាម័យសម្រាប់ភ្ញៀវទេសចរផងដែរ៕ដោយ ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner