ក្លាយជាសេដ្ឋីពាន់លានដោយការបង្កើតកម្មវិធីណាត់ជួប Dating App


បរទេស៖ កាលពីសប្តាហ៍កន្លងទៅនេះកម្មវិធីណាត់ជួប ឬ Dating App ដ៏ល្បីមួយត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារ
ភាគហ៊ុនជាលើកដំបូងហើយដោយត្រូវបានគេមើលឃើញថាបានកើនឡើងតម្លៃរហូតទៅដល់ 13 ពាន់លានដុល្លារភ្លាមផងដែរ។

តើអ្នកណាជាអ្នកនៅពីក្រោយកម្មវិធីដ៏ល្បីមួយនេះ?

នាង Whitney Wolfe មានវ័យទើបតែ 31 ឆ្នាំបានក្លាយខ្លួនទៅជាសេដ្ឋីមានលុយខ្ទង់ពាន់លានដុល្លារ ហើយក៏ជាស្ត្រីដ៏កម្រម្នាក់ទៀតក្រោយពេលដែលភាគហ៊ុនរបស់កម្មវិធីណាត់ជួប dating app មានឈ្មោះថា Bumble ដែលនាងបានបង្កើតអាចកើនតម្លៃរហូតទៅដល់ 43 ដុល្លារក្នុងមួយហ៊ុននៅថ្ងៃដំបូង និងបានបន្តកើនឡើងដល់ទៅ 73 ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃព្រហស្បតិ៍។

តើនាងចាប់ផ្តើមដំបូងពេលណាក្នុងគោលបំណងអ្វី?

នាង Wolfe បានចាប់ផ្តើមដំណើរការកម្មវិធីនេះដំបូងកាលពីឆ្នាំ2014 នៅក្នុងរដ្ឋតិចសាស់ក្រោមការវិនិយោគធំពីក្រោយដោយមហាសេដ្ឋីពាន់លានជនជាតិរុស្សីគឺលោក Andreey Andreev ដែលជាស្ថាបនិកកម្មវិធីណាត់ជួបដ៏ល្បីបំផុតរបស់អឺរ៉ុប Badoo។

អ្វីដែលនាំឲ្យនាងចាប់ផ្តើមគំនិតនេះឡើងគឺខុសពីកម្មវិធីណាត់ជួបដទៃទៀត ពីព្រោះថានាងចង់ឲ្យស្ត្រីគឺជាអ្នកចាប់ផ្តើមដំបូងជំនួសវិញដែលមានន័យថា appមួយនេះគឺអាចអនុញ្ញាតិឲ្យតែស្ត្រីប៉ុណ្ណោះជាអ្នកចាប់ផ្តើមឆាតទៅដៃគូដែលនាងស្រលាញ់ ឬពេញចិត្តមុនដោយឡែកអ្នកប្រើប្រាស់ដែលជាបុរសវិញគឺមិនអាចឡើយ។

ចាប់តាំងតែពីឆ្នាំ 2019 មកស្ត្រីវ័យក្មេងរូបនេះគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុននៃកម្មវិធីណាត់ជួប dating app ធំៗទាំងពីរគឺ Bumble និង Badoo នៅពេលដែលលោក Andreev បានលក់ភាគហ៊ុនមួយចំនួនធំទៅឲ្យនាងដើម្បីទៅវិនិយោគលើក្រុមហ៊ុន Blackstone ជំនួសវិញ។ មកដល់បច្ចុប្បន្ននេះទាំង Bumble និង Badoo បូកបញ្ចូលគ្នាមានអ្នកប្រើប្រាស់រហូតទៅដល់ 40 លាននាក់ ហើយក្នុងនោះប្រមាណជា 2.4 លានគណនេយ្យដែលជាគណនេយ្យបង់ប្រាក់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner