​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​នឹង​ទទួលរង​ផលវិបាក​ធ្ងន់ធ្ងរ​ ​បើ​សិន​ហ៊ាន​ឆ្លើយតប​ខ្លាំង​ៗ​លើ​ប្រជាជន​ដែល​កំពុង​ធ្វើបាតុកម្ម

​បរទេស​៖​ ​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី​ គ្រីស្ទី​ន​ ​ស្កា​ណឺ​ ប៊ឺ​ជេន​ណឺ​ ​បាន​ព្រមាន​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ថា​ ​នឹង​ទទួលរង​ផលវិបាក​ធ្ងន់ធ្ងរ​ ​ប្រសិនបើ​មាន​សកម្មភាព​ឆ្លើយតប​យ៉ាង​ចាស់ដៃ​បែប​ណាមួយ​លើ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​ធ្វើបាតុកម្ម​តវ៉ា​ ​។​

រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជូនទាហាន​បន្ថែម​ទៀត​មក​ក្នុង​ទីក្រុង​ធំ​ ​បើ​ទោះ​ជា​ចំនួន​ប្រជាជន​ចូលរួម​បាតុកម្ម​ ​មានការ​ថយ​ចុះ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​នេះ​ ​បើ​ធៀប​នឹង​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ ​ការបញ្ជូន​កម្លាំង​ទាហាន​ចូល​មក​ក្នុង​ទីក្រុង​ធំ​ៗ​បែប​នេះ​ ​វា​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​ ​របប​សឹក​អាច​នឹង​ចាត់វិធានការ​បង្ក្រាប​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ ​។​ ​បន្ថែម​លើ​នេះ​ ​លោកស្រី​ ​ស្កា​ណឺ​ ប៊ឺ​ជេន​ណឺ​ ​ក៏បាន​លើកឡើង​ពី​ផលវិបាក​មួយ​ចំនួន​ ​ជុំវិញ​ការ​កាត់ផ្តាច់​អ៊ី​ន​ធើ​ណិ​ត​នៅ​មី​យ៉ា​ន់​ម៉ា​ ​ដែល​អាច​មាន​បញ្ហា​ជាច្រើន​ដូចជា​ ​ប៉ះពាល់​វិ​ស​័​យ​ធនាគារ​ ​ភាព​តានតឹង​នៅ​ក្នុងស្រុក​ ​និង​វិ​ស​័​យ​ផ្សេងទៀត​ ​។​

យ៉ាងណាមិញ​ ​រហូតមក​ទល់​ពេលនេះ​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​មិនទាន់​ចាត់វិធានការ​ធ្ងន់ធ្ងរ​ណាមួយ​លើ​ក្រុម​អ្នក​តវ៉ា​នៅឡើយ​ទេ​ ​ពោល​គឺ​មានត្រឹមតែ​សកម្ម​ ​ភាព​បំបែក​ក្រុម​បាតុករ​ ​តាមរយៈ​ការ​បាញ់​ចំពាមកៅស៊ូ​ ​បាញ់​ទឹក​ ​និង​គ្រាប់​កាំ​ ​ភ្លើង​ជ័រ​ជាដើម​ ​។​ ​ចំណែក​ក្រុម​បាតុករ​បាន​ចោល​ដុំឥដ្ឋ​ ​និង​វត្ថុ​ផ្សេងទៀត​ដាក់​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​វិញ​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner