ពិធីបើកសិក្ខាសាលាស្តីពី “ការណែនាំការអភិវឌ្ឍមុខវិជ្ជាអប់រំកាយ ” សម្រាប់គម្រោង ” អប់រំកាយ

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើងជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការណែនាំការអភិវឌ្ឍមុខវិជ្ជាអប់រំកាយ” សម្រាប់គម្រោង”អប់រំកាយសម្រាប់ទាំងអស់គ្នា” ក្នុងបំណងស្វែងយល់ពីផែនការ ក្នុងការអភិវឌ្ឍសកម្មភាព អប់រំកាយបែបថ្មី សម្រាប់គ្រឹះស្ថានបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិ នៅកម្ពុជា ។


ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់កោតសរសើរ ចំពោះសមិទ្ធផលដ៏ធំធេង និងប្រវត្តិសាស្ត្រ របស់អង្គការមិនមែនរដ្ឋាភិបាល បេះដូងមាស រួមមានសៀវភៅកម្មវិធីសិក្សាលម្អិតមុខវិជ្ជាអប់រំកាយ នៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ សៀវភៅអប់រំកាយ សម្រាប់គ្រូនៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងជួយសម្របសម្រួលការចងក្រងសៀវភៅ នៅមធ្យមសិក្សាទុតិយភូមិ ដែលត្រូវបញ្ចប់ និងបោះពុម្ពជាផ្លូវការ នៅឆ្នាំ២០២១នេះ ដែលនឹងត្រូវចាប់ផ្តើមដំណើរការរយៈពេល៤ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅរហូតដល់ ខែមករា ឆ្នាំ២០២៥ ក្រោមកម្មវិធីភាពជាដៃគូរបស់ JICA “JICA Partnership Program” ការបន្តកិច្ចសការនេះ បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលជប៉ុន នៅតែផ្តោតការយកចិត្តទុកដាក់ ក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា ។


ឯកឧត្តម អគ្គនាយកកីឡា បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងក្រេបយកនូវមុខវិជ្ជាអប់រំកាយ ជាមុខវិជ្ជាកាតព្វកិច្ច ដែលសិស្សានុសិស្សចាប់ពីបឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ត្រូវតែអនុវត្តឱ្យបានពីរម៉ោងក្នុងមួយសប្តាហ៍ស្របតាមក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ។ ដូចនេះសិក្ខាកាមទាំងអស់ត្រូវតែលះបង់ និងគោរពពេលវេលាដែលបានកំណត់ ។ ឯ ឧ សង្ឃឹមជឿជាក់យ៉ាងច្បាស់ថាឆ្លងតាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត ក្នុងការអភិវឌ្ឍមុខវិជ្ជាអប់រំកាយបែបថ្មីសម្រាប់គ្រឹះស្ថានបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner