ទាន់ហេតុការណ៍! ​ស្លាប់មនុស្ស​៣​៧​នាក់​ ​​ករណីឡានក្រុង​១​គ្រឿង​ធ្លាក់​ចូល​ព្រែក

​មាន​អ្នកដំណើរ​យ៉ាងតិច​៣​៧​នាក់​បាន​ស្លាប់​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តក្រុង​១​គ្រឿង​ត្រូវ​បាន​បើក​ធ្លាក់ចុះ​ពីលើ​ស្ពាន​ ​ចូល​ទៅ​ក្នុង​ព្រែក​មួយ​កន្លែង​ ​ក្នុង​រដ្ឋ​ ​Mad​h​y​a​ ​P​rade​s​h​ ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​ ​នា​ថ្ងៃអង្គារ​ទី​១​៦​ ​កុម្ភៈ​នេះ​ ​នេះ​បើ​តាម​នគរបាល​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​។​

​មន្ត្រី​នគរបាល​ប្រចាំ​ស្រុក​ Dharamveer Singh បាន​និយាយ​ថា​ ​«​មកទល់​ពេលនេះ​ ​រក​ឃើញ​សាកសព​៣​៧​នាក់​ ​ហើយ​ប្រតិបត្តិការ​សង្គ្រោះ​និង​រុករក​នៅតែ​បន្ត​ធ្វើ​»​ ​ខណៈគេដឹងថា មានអ្នកដំណើរចំនួន៤៤នាក់នៅលើរថយន្ត៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner