អាហារូបករណ៍សិក្សារយៈពេលខ្លីនៅសាធារណរដ្ឋអូទ្រីស (Austria) ក្នុងឆ្នាំសិក្សា 2022

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ អាហារូបករណ៍របស់រដ្ឋាភិបាលអូទ្រីសផ្តល់មូលនិធិដោយសាជីវកម្មអភិវឌ្ឍន៍អូទ្រីស សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ សិស្ស-និស្សិតគ្រប់សញ្ជាតិមានសិទ្ធិដាក់ពាក្យទទួលបានអាហារូបករណ៍នេះ។ ពាក្យស្នើសុំអាហារូបករណ៍នឹងផុតកំណត់នៅថ្ងៃទី01 ខែមិនា ឆ្នាំ2021។

និស្សិតដែលត្រូវបានជ្រើសរើសទាំងអស់នឹងទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យនានានៃសាធារណរដ្ឋអូទ្រីស។ រាល់ការចំណាយទាក់ទងនឹងការស្នាក់នៅ ថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភ ត្រូវបានផ្តល់ឱ្យពេញលេញដោយរដ្ឋាភិបាលសាធារណរដ្ឋអូទ្រីស។ រយៈពេលនៃការផ្តល់ជំនួយផ្អែកលើស្ថានភាពជាក់ស្ដែង។

លក្ខខណ្ឌក្នុងការដាក់ពាក្យ បេក្ខជនមិនធ្លាប់មានប្រវត្តិសិក្សា ឬធ្វើការនៅប្រទេសអូទ្រីស ក្នុងកំឡុងពេល ប្រាំមួយខែមុនពេលដាក់ពាក្យអាហារូបករណ៍នេះ។ ពាក្យស្នើសុំផ្ដល់ឱ្យសិស្ស-និស្សិតគ្រប់សញ្ជាតិនៅទូទាំងសាកលលោក (លើកលែងតែបេក្ខជនដែលមានសញ្ជាតិអូទ្រីស) បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ សម្រាប់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត និងត្រូវមានសញ្ញាបត្រអនុបណ្ឌិត សម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត។ សម្រាប់បេក្ខជនសិក្សាថ្នាក់បណ្ឌិត ត្រូវមានអាយុតិចជាង 40 ឆ្នាំ (កើតក្រោយថ្ងៃទី​ 01 ខែមិនា ឆ្នាំ1981)បេក្ខជន F MS & BS ត្រូវមានអាយុតិចជាង 35 ឆ្នាំ (កើតក្រោយថ្ងៃទី​ 01 ខែមិនា ឆ្នាំ1986)។

មុខជំនាញចំនួនជាង ១០០ ជម្រើសផ្តោតលើវិទ្យាសាស្ត្រសុខាភិបាល វិទ្យាសាស្ត្រវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត វិទ្យាសាស្ត្របច្ចេកវិទ្យា មនុស្សសាស្រ្ត សិល្បៈ និងវិស័យជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់អាស័យដ្ឋាន  https://www.scholarships.at/out/default.aspx?TemplateGroupID=5&PageMode=3&GrainEntryID=1864&HZGID=2005&LangID=2

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner