គ្រាន់តែផ្ញើសារស្រ្តីរស់នៅខេត្តកំពង់ឆ្នាំងម្នាក់ឈ្នះ៣០០០០ដុល្លារ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ស្រ្តីរស់នៅខេត្តកំពង់ឆ្នាំមួយរូបពិតជាមានសំណាងបានឈ្នះប្រាក់រង្វាន់ជាទឹកប្រាក់សុទ្ធរហូតដល់៣ម៉ឺនដុល្លារ ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត។
ស្រ្តីមានសំណាងរូបនេះ មានឈ្មោះអ្នកស្រី អ៊ុយ រីយ៉ាដា មានមុខរបរជាបុគ្គលិកក្រុមហ៊ុនមួយ កន្លែងដែលសព្វថ្ងៃមានទីលំនៅខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ថាកម្មវិធី“ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ”ជាកម្មវិធីមួយឈ្នះប្រាក់រង្វាន់តាមរយៈការផ្ញើសារផ្សងសំណាងដែលត្រូវបានក្រុមហ៊ុនសែលកាតបង្កើតឡើងមកសម្រាប់អតិថិជនរបស់ខ្លួនក្នុងការចូលរួមផ្ញើសារ ឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ដែរថាកម្មវិធីនេះមានការចាប់រង្វាន់ដែលមានផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នកឈ្នះរង្វាន់នឹងផ្សាយឡើងវិញក្នុងឆាណែលយូធូប សែលកាត ៕
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។